វប្បធម៌ ជំនឿ
ឱកាសកម្រ ទស្សនាការប្រណាំងរទេះសាឡីគោលឿន ជិតមកដល់ហើយ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានជូនដំណឹងថា ដោយបានការឯកភាពជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមគោលឿនខេត្តកំពង់ស្ពឺ ត្រៀមរៀបចំ ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៣។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក ស្ថិតនៅលើដីឡូត៍ លោកជំទាវ ជិន សុវណ្ណឌី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ តាមបណ្ដោយ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT។

លោក ស៊ុន មានជ័យ ប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដើមឡើយ សមាគមគោខេត្តកំពង់ស្ពឺ តែងណាត់គ្នាប្រណាំងរទេះសាឡីគោកម្សាន្តនាឱកាសមុនពិធីបុណ្យចូលឆ្នាំ មិនមែនជាការភ្នាល់ប្រាក់អ្វីនោះទេ។

លោក ស៊ុន មានជ័យ មានប្រសាសន៍ថា៖ “ដោយឃើញសារៈសំខាន់ អាចជាប្រពៃណី និងដើម្បីទាក់ទាញទេសចរជាតិ អន្តរជាតិទៀតនោះ មន្ទីរវប្បធម៌ សហការជាមួយ ស.ស.យ.ក បានរៀបចំការប្រណាំងនេះ កាន់តែអធិកអធម ដោយមានផ្ដល់ជា ជយលាភី ប័ណ្ណសរសើរ និងថវិកាអមមួយចំនួន”។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បញ្ជាក់ថា មន្ទីរបានសហការជាមួយនឹងសមាគមគោកំពង់ស្ពឺបានរៀបចំការប្រណាំងរទេះសាឡីគោលឿនេះបានចំនួន ៨ លើករួចមកហើយ អាក់ខានតែពីរឆ្នាំ កាលពីឆ្នាំ ២០២០ និងឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ ដើម្បីចូលរួមលើកទឹកចិត្ត និងលើកកម្ពស់ដល់ប្រជាជនខេត្តកំពង់ស្ពឺ ដែលបាន អភិរក្សនូវប្រពៃណីដ៏ល្អ នៃការប្រណាំងរទេះសាឡីគោលឿនតាំងពីយូរលង់ណាស់មកហើយ លោកសូមអញ្ជើញសាធារណជនចូលរួមទស្សនាកម្សាន្តដោយរីករាយ។

គួររំលឹកថា បន្ទាប់ពីអាក់ខាន ២ឆ្នាំដោយសារបង្ការជំងឺកូវីដ-១៩ នៅឆ្នាំ២០២២ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ និងសមាគមគោខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាពលរដ្ឋគ្រប់ស្រទាប់៕

អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ