Connect with us

វប្បធម៌ ជំនឿ

ឃើញគ្រែនៅក្នុងក្តីសុបិន សំដៅទៅលើភាពសុខស្រួល និងសន្តិភាព

បានផុស

នៅ

ប្រសិនបើសុបិនឃើញគ្រែធំមួយទុកថាជា​តំណាងឱ្យផាសុកភាពនិងសន្តិភាព បន្ទាប់ពីមានការតស៊ូហត់នឿយក្នុងជីវិត​មួយរយៈពេលវែងមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើឃើញគ្រែច្រើនក្នុងសុបិន បង្ហាញថានឹងរកឃើញការគាំទ្រពីកន្លែងច្រើនក្នុងពេលតែមួយសម្រាប់ការគាំទ្រការងារយើងក្នុងជីវិតពិត។

បើឃើញ​ថាគ្រែមាន​សភាព​តូចចង្អៀតតំណាងឱ្យមនុស្សណាម្នាក់ដែល​តែងតែដឹកនាំ​គ្រប់គ្រងយើងនឹង​ចាកចេញបន្សល់នូវសេរីភាព​និងសុភមង្គល។ ប្រសិនបើយល់សប្តិឃើញគ្រែមិនស្អាតវិញជាប្រផ្នូលប្រាប់ថា នឹងមានលុយច្រើនហើយនឹង​ចំណាយប្រាក់នេះអស់វិញ។

ឃើញគ្រែស្អាតពណ៌សឬពណ៌ស្រាលៗ ទន់ល្មើយនៅក្នុងក្តីសុបិន នឹង​ជាប្រផ្នូលថាម្ចាស់សុបិននឹងធូរស្បើយចេញពីរឿងជីវិត ទទួលបានផាសុកភាព លាភ ឋានៈផ្ទះធំទ្រនំខ្ពស់ដោយមិនចាំបាច់មានការតស៊ូ។

ប្រសិនបើឃើញថាគ្រែមានភាពកខ្វក់ ស្នាមប្រឡាក់ហើយមានក្លិនមិនល្អនោះ ពណ៌ខ្មៅឬស្រអាប់ក្នុងក្តីសុបិនមានន័យថា នឹងមានជំងឺ។

ដើម្បីសុបិន្តថាអ្នកដេកនៅលើគ្រែហើយបានសម្រាក បង្ហាញថា មិត្តភក្តិណាម្នាក់នឹងចូលបន្តការងាររបស់អ្នក ហើយគាត់នឹងប្រគល់ឱ្យវិញបន្ទាប់ពីដំណើរការបាន​មួយរយៈ។

ដើម្បីមើលឃើញគ្រែនិងកម្រាលជាឈុត​ទាំងព្រម ស្អាតប្រណីតមាន​​សណ្តាប់ធ្នាប់ ក្នុងជីវិត​ពិត​អ្នកនោះនឹង​ប្តូរទីលំនៅបច្ចុប្បន្នទៅរកគេហដ្ឋានស្កឹមស្កៃដោយមាន​ប្រាក់ចំណូលខ្ពស់ ដែលជីវិត​ងាយស្រួល​និង​ទទួលបានដោយគ្មានការប្រឹងប្រែងអ្វី យ៉ាងមាន​សុខុមាលភាព។

ប្រសិនបើឃើញអ្នកកំពុងរៀបចំគ្រែក្នុងក្តីសុបិន ប្រផ្នូលថា អ្នកមានបុគ្គលិក ជំនួសដៃជើងច្រើន។

ឃើញគ្រែសើម នៅក្នុងក្តីសុបិនបង្ហាញថា នឹងមានមនុស្សម្នាក់ស្កាត់ជួបនាំមកនូវព៏ត៌មានដ៏មានសារៈសំខាន់ក្នុងការងារ​និងឋានៈ។

ឃើញគ្រែនៅក្នុងអន្តេវាសិកដ្ឋានប្រផ្នូលថា យើងនឹង​យកឈ្នះមារព្យាបាទទាំងឡាយ។

ឃើញការទិញគ្រែថ្មីនៅក្នុងក្តីសុបិនវិញបង្ហាញថាយើង​នឹងទទួលបានការគោរពពីព្រោះកេរ្ត៍ឈ្មោះ ចំណែកការលក់គ្រែនៅក្នុងក្តីសុបិនតំណាងឱ្យអ្នកចាស់ទុំម្នាក់គួរឱ្យ​គោរពនឹងមកលេងអ្នក។

បើ់សុបិនឃើញថាធ្លាក់ពីលើគ្រែបង្ហាញថានឹងផ្លាស់ទៅកន្លែងផ្សេងទៀតដើម្បីទទួលបានការលួងលោមនិងការធូរស្បើយជាងកន្លែងចាស់។

ឃើញគ្រែថ្មនៅក្នុងក្តីសុបិនវិញបង្ហាញថាអ្នកនឹងឈប់សម្រាកពីការងារឬសាលារៀនមួយរយៈ។

ដើម្បីមើលឃើញគ្រែរោមចៀមនៅក្នុងក្តីសុបិន្តរបស់អ្នកសំដៅទៅលើការជីវិត​ប្រណីតភាព​ដែលនឹង​ចូលមកដល់ហើយមាន​រយៈពេលវែង។ តែ ប្រសិនបើឃើញគ្រែធ្វើពីឈើឬដែកនៅក្នុងក្តីសុបិនបញ្ជាក់ពីរង្វាន់ជាលទ្ធផលនៃការខិតខំ។

បើឃើញគ្រែឆេះភ្លើងក្នុងក្តីសុបិនបង្ហាញថាសន្តិភាពរក្នុងគ្រួសារនឹងខូចបង់ព្រោះការកកូរកកាយ។

បើឃើញខ្លួនឯងលោតលេងលើគ្រែក្នុងក្តីសុបិន អាចសំដៅទៅលើបុគ្គលិកដ៏មានស្នាដៃម្នាក់ដែលមកពីប្រទេសក្រៅ ឆាប់ៗនេះនិងមកជួយសម្របសម្រួលការងារឱ្យរលូន។ ប្រសិនបើឃើញមនុស្សមួយចំនួន​កំពុងលោតលើគ្រែក្នុងក្តីសុបិនបញ្ជាក់ថាមនុស្សដែលនឹងជួយការងារមកពីបរទេសទាំងអស់៕

គ្រូ ឯម

ចុចអាន៖ សុបិនឃើញត្រី សំណាងខាងលុយកាក់ ប្រសិន​ត្រីស្លាប់ជាប្រផ្នូលមិនល្អ

ចុចអាន៖ រុក្ខជាតិ​ក្នុង​សុបិន ជា​តំណាង​ការ​លូតលាស់​នៃ​ជីវិត​ការងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម