វប្បធម៌ ជំនឿ
សុបិនឃើញខ្លួនឯងទៅឋានសួគ៌ អត្ថន័យល្អគាប់ប្រសើរដល់ជីវិត
កាលបើអ្នកគេងយល់សប្ដិឃើញខ្លួនឯងទៅកាន់ឋានសួគ៌ យោងតាមការទស្សន៍ទាយបញ្ជាក់ឲ្យដឹងថា ក្ដីសុបិនមួយនេះតាមពិតគឺជារឿងល្អ ជួបតែសំណាងល្អ។ អ្នកនឹងមានសំណាង ឬទទួលបានលាភសំណាងពីមនុស្សជិតស្និទ្ធដែលអ្នកស្គាល់។
លើសពីពនេះទៀតសោត ក្នុងដំណាក់កាលនេះ អ្នកអាចមានឱកាសត្រូវបានដំឡើងឋានៈការងារខ្ពស់ ដោយសារតែការខិតខំប្រឹងប្រែងកន្លងមករបស់ខ្លួន។ បើអ្នកដែលមានជំងឺដំកាត់មកយូរក្រែល ឬមានសុខភាពមិនសូវជាល្អប្រសើរ គេនឹងបានធូរស្រាលហើយឆាប់ជាសះស្បើយមកវិញ។ ពេលនេះ អាចត្រូវបានចាត់ទុកថាជាចង្វាក់ដ៏ល្អនៃជីវិតកំពុងមកបន្តិចម្ដងៗ។
ស្នេហា៖ អ្នកនៅលីវក្នុងដំណាក់កាលនេះ ទំនងជាមានការទាក់ទាញខ្លាំងចំពោះភេទផ្ទុយ។ និយាយឲ្យសាមញ្ញទៅ នឹងមានអ្នកមកចែចង់ចង់បានជាគូគាប់, ឱកាសរបស់អ្នក គឺដៃគូរបស់អ្នកជាជនបរទេសផង។ ចំណែកអ្នកដែលមានទំនាក់ទំនងស្នេហាឬអ្នកមានគ្រួសារ ចូរប្រយ័ត្នចំពោះភាគីទីបី ដែលអាចបង្កើតបញ្ហាដល់គ្រួសារអ្នក។ សូមប្រយ័ត្ន! ជាពិសេសជាមួយមនុស្សជិតស្និទ្ធ និងធ្លាប់ស្គាល់គឺជាមេនាំភ្លើងមកចូលផ្ទះ។
ហិរញ្ញវត្ថុ៖ ទិដ្ឋភាពហិរញ្ញវត្ថុនាពេលនេះចាត់ទុកថាល្អ រមានសំណាងល្អមានគេជួយជ្រោមជ្រែងច្រើន។ ចំណែកការងារវិញ ចាត់ទុកថាល្អនិងមានការរីកចម្រើនក្នុងអាជីពកាន់តែខ្ពស់។ ធ្វើអ្វីក៏ទទួលបានជោគជ័យរលូនគ្មានការរំខាន បើអ្នកធ្វើជំនួញ ឬវិនិយោគលើអ្វីក៏ទទួលបានជោគជ័យ និងទទួលបានប្រាក់ចំណេញច្រើនចូលដល់ផ្ទះ៕

គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


