វប្បធម៌ ជំនឿ
អត្ថន័យនៃការគេងយល់សប្ដិ ឃើញពាក់ស្រោមជើង
ប្រសិនបើលោកអ្នកគេងយល់សប្ដិឃើញខ្លួនឯងពាក់ស្រោមជើង យោងតាមជំនឿនៃសុបិនបានទស្សន៍ទាយថា នឹងមានលាភសំណាងហូរចូលមកតិចឬច្រើន អាស្រ័យលើសុបិនដែលឃើញរបស់លោកអ្នក។

សម្រាប់អ្នកដែលធ្លាប់ជួបប្រទះព្រឹត្តិការណ៍ ឬរឿងអាក្រក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អ និងបាក់ទឹកចិត្ត។ ចាប់ពីពេលនេះតទៅ អ្នកនឹងរួចផុតពីសំណាងអាក្រក់ ហើយសំណាងរបស់អ្នកនឹងប្រសើរឡើងបន្តិចម្តងៗ។ ក្នុងអំឡុងពេលនេះ បើអ្នកមានជំងឺរ៉ាំរៃយូរឆ្នាំមើលមិនជា ពេលនេះរោគសញ្ញានឹងធូរស្រាល ឬបាត់ទៅវិញក្នុងពេលឆាប់ៗនេះ។
ស្នេហា អ្នកនៅលីវក្នុងអំឡុងពេលនេះ មានឱកាសបានជួបមនុស្សដែលខ្លួនចូលចិត្ត ឬមានមនុស្សមកសារភាពស្នេហ៍ដោយមិនដឹងខ្លួន និងមានឱកាសបង្កើតទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នាថែមទៀតផង។
ចំណែកអ្នកមានគូស្នេហ៍ គឺសញ្ញាមិនល្អវិញ។ ក្នុងពេលនេះ គូស្វាមីភរិយាតែងបង្ហាញសញ្ញានៃការច្រណែនចំពោះគ្នាទៅវិញទៅមក។ ដូច្នេះសូមព្យាយាមកុំរំជួលចិត្ត ឬប្រើពាក្យអាក្រក់ដាក់គ្នាទៅវិញទៅមក។ ព្រោះវាអាចបង្កើតបញ្ហានិងធ្វើឲ្យស្នេហាបែកបាក់គ្នាយ៉ាងងាយ។ ក្នុងអឡុងពេលនេះ គួរខំរកពេលអង្គុយជជែកគ្នាឲ្យដឹងចិត្ត ហើយអញ្ជើញគ្នាទៅវិស្សមកាលនៅកន្លែងផ្សេងៗ ដើម្បីបន្ថែមភាពផ្អែមល្ហែម ធ្វើឲ្យស្នេហាវិលមករកភាពល្អដូចពីមុន។
ហិរញ្ញវត្ថុ នាពេលនេះត្រូវបានចាត់ទុកថាជាការល្អ មានលាភចូលមកឥតដាច់សូរ ប៉ុន្តែអាចជាលាភតូចធំអាស្រ័យលើសំណាងតែប៉ុណ្តោះ។ មួយវិញទៀត ព្យាយាមកុំធ្វើចិត្តល្អចំពោះអ្នកដែលមានបំណងចង់មកខ្ចីលុយរបស់អ្នក។ ព្រោះអាចជាការខ្ចីហើយមិនសង។
ចំពោះការងារសូមបន្តមើលឲ្យបានដិតដល់ ដោយសាររយៈពេលនេះមានការងារច្រើនដែលត្រូវធ្វើក្នុងថ្ងៃនេះ ហើយវាងាយបង្កភាពតានតឹង។ ប្រយ័ត្នមនុស្សនៅជិតអ្នក ជាពិសេសក្រុមមនុស្សវ័យក្មេងដែលអាចនាំមកនូវបញ្ហា។ រយៈពេលនេះគឺស័ក្តិសមបំផុតសម្រាប់អ្នកដែលចង់ធ្វើអ្វីមួយដោយខ្លួនឯង។ ព្រោះជាពេលវេលាដ៏ល្អក្នុងការផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែល្អប្រសើរឡើងនាថ្ងៃខាងមុខ៕

គ្រូ ណុប
ចុចអាន៖ល្បិចហុងស៊ុយ ៣យ៉ាង ទាក់ទាញទ្រព្យសម្បត្តិឲ្យហូរចូលកាបូប
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


