វប្បធម៌ ជំនឿ
ល្បិចហុងស៊ុយ ៣យ៉ាង ទាក់ទាញទ្រព្យសម្បត្តិឲ្យហូរចូលកាបូប
មិនថាកាបូបដាក់លុយដែលទើបនឹងទិញ ឬធ្លាប់ប្រើជាយូរហើយក្ដី ប្រសិនបើអ្នកចេះវិធីឬគន្លឹះហុងស៊ុយដើម្បីទាក់ទាញហៅទ្រព្យសម្បត្តិ នោះប្រាកដណាស់ថាលុយនឹងរត់មកពេញៗកាបូបជាក់ជាមិនខានទេ។
ខាងក្រោមនេះផងដែរ គ្រូ ណុប នឹងបង្ហាញពីវិធីហៅប្រាក់៣សាមញ្ញបំផុតសម្រាប់លោកអ្នក៖

១ កុំប្រើកាបូបដែលរហែក
ម៉ាកកាបូបមួយចំនួនមានការរចនាដែលមើលទៅលេចធ្លោ និងទំនើប។ ប៉ុន្តែកាបូបដែលមានការរចនាខ្វះខាតឬមិនស្អាត តាមជំនឿថា រន្ធដែលបាក់នឹងធ្វើឲ្យមាសប្រាក់ធ្លាយចេញ។ ប្រសិនបើអ្នកកំពុងស្វែងរកកាបូប គួរតែទិញកាបូបដែលមានការរចនាបិទជិត វានឹងជួយឲ្យលុយនៅជាមួយយើងបានយូរអង្វែង។
២ កុំឲ្យកាបូបរបស់អ្នកទទេ
នៅពេលដែលយើងទទួលបានកាបូបថ្មី យើងតែងទុកលុយចោលជានិច្ច។ ប៉ុន្តែការមានលុយត្រៀមទុក ជានិមិត្តរូបនៃភាពសម្បូរបែប។ ប្រសិនបើមានការសង្គ្រោះបន្ទាន់ណាមួយ ឬត្រូវការសាច់ប្រាក់ភ្លាមៗ យើងក៏មានលុយស្តុកទុកដោយមិនបាច់ភ័យព្រួយ។ ប្រាក់អំណោយដែលយើងដាក់ នឹងជួយយើងឲ្យរួចផុតពីវិបត្តិ។ យ៉ាងហោចណាស់មាន ៥ទៅ១ម៉ឺនរៀលនៅក្នុងកាបូបរបស់អ្នក ដើម្បីសន្តិភាពនៃចិត្ត។
៣ កុំរក្សាទុកបង្កាន់ដៃក្នុងកាបូបច្រើនពេក
ការប្រមូលបង្កាន់ដៃផ្សេងៗ ហើយរបស់ដែលមិនចាំបាច់កកកុញនៅក្នុងកាបូបរហូតដល់ណែនពេក។ វាអាចនឹងធ្វើឲ្យលំហូរនៃលុយជាប់គាំង និងរំខាន។ ប្រសិនបើយើងត្រូវរក្សាទុកបង្កាន់ដៃទាំងនោះសម្រាប់ដំណើរការកិច្ចការ វាជាការប្រសើរក្នុងការរក្សាបង្កាន់ដៃឲ្យនៅដាច់ដោយឡែក។ បន្ថែមពីលើការបង្កើតថាមពលអវិជ្ជមានសម្រាប់ហុងស៊ុយរបស់យើង។ ការប្រមូលបង្កាន់ដៃច្រើនពេក នឹងធ្វើឲ្យកាបូបបាត់បង់រូបរាង ធ្វើឲ្យវាមិនទាក់ទាញផងដែរ។
លើសពីនេះទៀតដែរ ការជ្រើសរើសកាបូបនៅក្នុងពណ៌ល្អ ៗ ក៏អាចជួយកែលម្អសំណាងរបស់អ្នកតាមវិធីផ្សេង។ ប៉ុន្តែបើនិយាយពីការចាយលុយ យើងគួរតែមានគម្រោងការឲ្យបានល្អ។ ដឹងពីរបៀបរក្សាទុក ឬបើមានលុយនៅសល់គួរវិនិយោគដើម្បីបន្ថែមវិធីផ្សេងទៀតដល់លុយយើងផងដែរ៕

គ្រូ ណុប
ចុចអាន៖អាហារ៤ប្រភេទជនជាតិចិនជឿថា ហូបក្នុងថ្ងៃកំណើត ជួយឲ្យសុខភាពល្អ និងសំបូរលុយកាក់
ចុចអាន៖មានមូលហេតុអ្វី ដែល ង៉ូវយ៉េង ថ្លៃជាងនំសែនព្រះខែផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


