វប្បធម៌ ជំនឿ
ភ្ញៀវជាតិ អន្តរជាតិ មោទកភាព បានឆ្លងកាត់ ស្ពានហាលប្រាសាទអង្គរវត្ត
ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ ស្ពានហាលខាងលិច ដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។

លោក កាយ កាន អាយុ ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថា គាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។

អ្នកស្រី នូ យ៉ន ពលរដ្ឋខេត្តកណ្តាល បានសរសើរថា ស្ពានហាលខាងលិចអង្គរវត្ត ពិតជាស្រស់ស្អាតប្លែក ស្រួលដើរជាងកាលពីមុន។ អ្នកស្រីយល់ថា កាជួសជុលស្ពានហាលឱ្យប្រសើរឡើងវិញនេះ គឺបានថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរឱ្យនៅគង់វង្សបានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀតបានឃើញ។

លោកស្រី Linda និង អ្នកស្រី Hidi ជនជាតិអាមេរិក ដែលបានដើរឆ្លងកាត់ស្ពានហាលជាលើកដំបូង បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេស គឺការជួសជុលថែទាំស្ពានហាលនេះជាដើម។

អ្នកទេសចរបរទេសទាំង២ បង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា រូបគាត់ទាំងពីរមានសំណាងណាស់ ពីព្រោះដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ស្របពេលសំណង់ស្ពានហាលបានជួសជុលរួចរាល់ ហើយបានដើរឆ្លងកាត់ជាលើកដំបូង។

គួរបញ្ជាក់ថា ស្ពានហាលនៃប្រាសាទអង្គរវត្តប៉ែកខាងលិច ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ការជួសជុលស្ពានហាលប្រាសាទអង្គរវត្តបានបញ្ចប់ជាស្ថាពរ ដោយប្រើប្រាស់រយៈ ពេលសរុប ចំនួន១៩ឆ្នាំ ចែកចេញជា ២ដំណាក់កាល៖ ដំណាក់កាលទី១ ប្រើប្រាស់រយៈពេលអស់ ១២ឆ្នាំ (១៩៩៦-២០០៧) ដោយ សម្រេចជួសជុលបានប្រវែង ៩៣ម៉ែត្រ ជួសជុលដោយក្រុមជំនាញផ្នែកស្ថាបត្យ កម្មដឹកនាំដោយលោកសាស្ត្រាចារ្យ Masao Katagiri នៃសាកលវិទ្យាល័យ Nihon និងសាស្ត្រាចារ្យយ៉ូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា។ ដំណាក់កាលទី២ ប្រើប្រាស់អស់រយៈពេល ៧ឆ្នាំ (២០១៦-២០២៣) ដោយ សម្រេចជួសជុលបាន ៩៩ម៉ែត្រ ដឹកនាំសហការជួសជុសជាមួយអ្នកជំនាញការ ខ្មែរដោយលោកសាស្ត្រាចារ្យសាតូរុ មីវ៉ា (Satoru MIWA) និងសាស្ត្រាចារ្យយ៉ូស៊ី អាគី ម៉ីស៊ីហ្សាវ៉ា នៃមជ្ឈមណ្ឌលអាស៊ីដើម្បីការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្តាល ធនធានមនុស្ស៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


