វប្បធម៌ ជំនឿ
របកគំហើញថ្មី តើខ្មែរទទួលអរិយធម៌ពីឥណ្ឌាផ្ទាល់ ឬតាមរយៈ ចម៉្បា ភូមា ឥណ្ឌូណេស៊ី សិន?
តាមរយៈបុរាណវិទូ បានសិក្សាស្រាវជ្រាវរកឃើញ ឥទ្ធិពលឥណ្ឌា មកលើអាស៊ីអាគ្នេយ៍ និងកម្ពុជាសម័យបុរាណ មានចម្ងល់លើកឡើងថា តើខ្មែរបុរាណពិតជាទទួលអរិយធម៌ពីឥណ្ឌាផ្ទាល់ ឬទទួលបន្តតាមរយៈ ភូមា ចម៉្បា (ចាម) ឥណ្ឌូណេស៊ី សិន?
នៅក្នុង បាឋកថា រៀបចំដោយ ពុទ្ធសាសនបណ្ឌិត្យនាពេលថ្មីៗនេះ ក្រោមប្រធានបទ «ឥទ្ធិពលឥណ្ឌា មកលើអាស៊ីអាគ្នេយ៍ និងកម្ពុជាសម័យបុរាណ» បណ្ឌិត ធុយ ចាន់ធួន អនុប្រធាន វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា, អនុប្រធាន សមាគមអ្នកប្រវត្តិសាស្រ្ដកម្ពុជា និងសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ បានអះអាងថា ខ្មែរទទួលអរិយធម៌ពីឥណ្ឌាពិតប្រាកដ មិនបានទទួលពីចាម ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឬដូចឯកសារស្រាវជ្រាវដោយបារាំងពីមុននោះទេ។
បណ្ឌិត ធុយ ចាន់ធួន បញ្ជាក់បន្ថែមថា៖ “ដែលគេថា ស្ដេចសូរិយាវរ្ម័នទី២ មកពីជ្វា ខ្លះថាមកពីចាម តែនោះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវពីមុន។ យើងអាចមើលអរិយធម៌ចាម ទៅមើល មីសែល ទៅមើល ប៉ូអ៊ីណាហ្គា បើប្រៀបទៅ គឺកូនខ្ទម ជាមួយវីឡាដ៏ធំ ប្រទេសទាំងអស់ហ្នឹងជា សាមន្តរដ្ឋ (រដ្ឋចំណុះឲ្យរដ្ឋធំដែលមានអំណាចខ្លាំងជាង) របស់យើង”។
បណ្ឌិត ធុយ ចាន់ធួន មានប្រសាសន៍បន្តថា អាចថា ខ្មែរទទួលអរិយធម៌ពីជ្វា ក៏ប៉ុន្តែអត់ទេ ដោយសារឃើញភស្តុតាងជាក់ស្ដែង។ ត្រូវយល់ថា ឯកសារពីមុន ដោយសារបារាំងអត់ទាន់ទៅស្រាវជ្រាវនៅឥណ្ឌាបានច្រើនគ្នាទេ។ ព្រោះគេបែងចែកការសិក្សាស្រាវជ្រាវ នៅឥណ្ឌា មានអង់គ្លេសគ្រប់គ្រង ដាក់អាណានិគម ដូចនេះមិនមានបារាំងណាមានសិទ្ធិទៅសិក្សាស្រាវជ្រាវនៅឥណ្ឌាទេ ដែលបានកាត់ផ្ដាច់ការសិក្សាស្រាវជ្រាវលម្អិត។ ទោះយ៉ាងណា លោកបានអរគុណអ្នកស្រាវជ្រាវជំនាន់មុន និងបានលើកទឹកចិត្តអ្នកស្រាវជ្រាវជំនាន់ថ្មី ស្វែងរកលម្អិតបន្តទៀត។
បណ្ឌិត ធុយ ចាន់ធួន បញ្ជាក់ថា៖ “ចំពោះគ្រូ (លោកបណ្ឌិតផ្ទាល់) គ្រូចូលចិត្តដើរស្រាវជ្រាវ ចេញពីកន្លែងមួយទៅកន្លែងមួយ ជិះរថភ្លើង ជិះឡានក្រុង បានឃើញស្រាវជ្រាវនៅកន្លែងហ្នឹងផ្ទាល់។ អ៊ីចឹង គឺខ្មែរទទួលឥទ្ធិពលពីឥណ្ឌាផ្ទាល់ ប្រហែលដូចឥឡូវអ៊ីចឹង យើងទទួលអាហារូបករណ៍ ក្នុងសម័យមុន កូនស្ដេចសុទ្ធតែបានចេញទៅរៀននៅក្រៅប្រទេស គឺទៅរៀនប្រទេសណាមានអរិយធម៌ខ្ពស់ រហូតដល់សព្វថ្ងៃ”។
គួរបញ្ជាក់ថា បើការស្រាវជ្រាវរបស់ បណ្ឌិត ធុយ ចាន់ធួន បានលើកឡើងថា ទំនាក់ទំនងរវាងមនុស្សនឹងមនុស្ស ពីតំបន់មួយទៅតំបន់មួយ ក្នុងសម័យបុរាណ ភាគច្រើនធ្វើឡើងតាមរយៈការរត់រកទីជម្រកដែលមានសុវត្តិភាព និងពាណិជ្ជកម្ម។ កំណើតមនុស្សដំបូងមាននៅអាហ្វ្រិក មនុស្សបានធ្វើពនេចរណ៍ពីតំបន់មួយ ទៅតំបន់មួយ មកអាស៊ី… ហើយអរិយធម៌របស់មនុស្សដំបូងមាននៅអេហ្ស៊ីប។ អរិយធម៌មនុស្សរីកចម្រើន មានភស្ដុតាង វិថីសូត្រជាការភ្ជាប់ទំនាក់ទំនងរបស់មនុស្សនៅអាស៊ី ទៅកាន់អ៊ឺរ៉ុប ជាគមនាគមន៍ជើងគោក ប្រើសត្វពាហនៈធ្វើជាយាន ក្រោយមកដោយអំពើលួចប្លន់ មនុស្ស (អ្នកជំនួញ) បានចេះប្រើសំពៅតាមផ្លូវទឹក មានសមុទ្រ ទន្លេជាដើម។
អរិយធម៌ Indus នេះបានរីកដុះដាលនៅចន្លោះឆ្នាំ២៥០០ និង ១៩០០ មុនគ្រិស្ដសករាជ នៅក្នុងប្រទេសប៉ាគីស្ថានបច្ចុប្បន្ន និងភាគពាយ័ព្យនៃប្រទេសឥណ្ឌា ហើយត្រូវបានគេកត់សម្គាល់ដោយមានការរៀបចំធ្វើផែនការទីក្រុង ផ្ទះឥដ្ឋដុត ការបង្ហូរទឹកយ៉ាងល្អិតល្អន់ និងការផ្គត់ផ្គង់ទឹក។ នៅប្រទេសឥណ្ឌាខាងត្បូង មជ្ឈិមនគរបាននាំចេញអក្សរជាភាសាដ្រាវីឌៀន (Dravidian) និងវប្បធម៌សាសនាទៅកាន់នគរអាស៊ីអាគ្នេយ៍៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ