ព័ត៌មានជាតិ
ផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
ផ្លូវទៅតំបន់អារ៉ែងដែលជាតំបន់អេកូទេសចរណ៍ដ៏ល្បីល្បាញនៅស្រុកថ្មបាំងខេត្តកោះកុង កំពុងជំរុញនិងគ្រោងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទថា ផ្លូវចាក់ក្រាលកៅស៊ូឆ្ពោះទៅតំបន់អារ៉ែង ដែលឆ្លងកាត់ស្រុកថ្មបាំងបច្ចុប្បន្ននេះសម្រេចស្ទើរតែ ១០០%។

លោកថា ផ្លូវទៅតំបន់ទេសចរណ៍ស្ទឹងអារ៉ែងចែកចេញជា ៣ កំណាត់ ចាប់ពីចំណុចផ្លូវជាតិលេខ ៤៨ មានប្រវែងសរុបប្រមាណ ៥២ គីឡូម៉ែត្រ។
សម្រាប់កំណាត់ចេញពីផ្លូវជាតិលេខ ៤៨ ត្រង់ផ្លូវបំបែកគីឡូម៉ែត្រលេខ ១១៥ ដល់ទីរួមស្រុកថ្មបាំងដែលមានប្រវែង ២៦ គីឡូម៉ែត្របានបញ្ចប់ការក្រាលកៅស៊ូ ១០០%។ ខណៈកំណាត់ពីស្រុកថ្មបាំងដល់ស្ទឹងអារ៉ែងដែលប្រវែង ១៦ គីឡូម៉ែត្រ (ផ្លូវឬស្សីជ្រុំ-ប្រឡាយ) ក៏ស្ទើរតែរួចរាល់ ១០០% គឺនៅសេសសល់ការងារសំណង់សិល្បការតិចតួចប៉ុណ្ណោះ ដូចជាការធ្វើប្រព័ន្ធលូជាដើម។


លោក អៀង ដារ៉ាវុធ បានបន្តថា កន្លងទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ចប់ការស្ថាបនាកំណាត់ផ្លូវប្រវែងជាង ១០ គីឡូម៉ែត្រក្នុងស្រុកថ្មបាំង។
ទន្ទឹមកំណាត់ផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែងនៅស្រុកថ្មបាំង ចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ទាំងស្រុង ផ្លូវតភ្ជាប់ពីអារែងទៅជីផាតដែលមានប្រវែង ៤០ គីឡូម៉ែត្រ ក៏បានស្ថាបនាតភ្ជាប់គ្នាសម្រួលការធ្វើដំណើរពីតំបន់អេកូទេសចរណ៍ដ៏សក្ដានុពលទាំងពីរនេះបានប្រសើរជាងមុន តាមរយៈបណ្តាញផ្លូវទាំងកៅស៊ូនិងផ្លូវដី។
លោក អៀង ដារ៉ាវុធ បានបញ្ជាក់ថា ទោះបីបច្ចុប្បន្នផ្លូវតភ្ជាប់ពីអារែងទៅជីផាតនៅត្រឹមជាផ្លូវដីក៏ដោយ ប៉ុន្តែតំបន់គោលដៅទេសចរណ៍ទាំងពីរនេះបច្ចុប្បន្នគឺអាចធ្វើដំណើរតភ្ជាប់គ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


