Connect with us

ព័ត៌មានជាតិ

ផ្លូវ​​ប្រវត្តិ​សាស្រ្ត​ថ្មី ៤ ខ្សែ កាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្តមួយ​​ ចំណេញផ្លូវ​​រាប់​រយគីឡូម៉ែត្រ

បានផុស

នៅ

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ផ្លូវជាតិ​ធំ​ៗ​មាន​ការ​ពង្រីក អភិវឌ្ឍ​ឥត​ឈប់ឈរ​។ ផ្លូវ​ជាតិ​ថ្មីៗ​ជាច្រើន​ខ្សែ​ត្រូវ​បាន​​រដ្ឋាភិបាល​ស្ថាបនា​ភ្ជាប់​ពី​ទីក្រុង ទី​ប្រជុំជន ទៅ​ដល់​តំបន់​ជនបទ​ដាច់​ស្រយាល។

ខណៈ​ដែល​រដ្ឋាភិបាល​យក​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​ស្នួល​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ គេ​ឃើញ​មាន​គម្រោង​ផ្លូវ​​ជាតិ​ថ្មីៗ ផ្លូវ​ខ្លះ​ជា​ផ្លូវ​ប្រវត្តិសាស្រ្ត​មិន​ដែល​មានកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្តមួយ​​បំព្រួយ​ចម្ងាយ​ផ្លូវ​​ធ្វើ​ដំណើរ​ចំណេញ​រាប់​រយគីឡូម៉ែត្រ។

–ផ្លូវ​ថ្មី​សៀមរាប​បាត់ដំបង

ផ្លូវ​ជាតិ​ថ្មី​នេះ មាន​ការ​សិក្សា​ជាច្រើន​ឆ្នាំ​មក​ហើយ ខណៈ​រដ្ឋាភិបាល​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចិន​លើ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ។

ផ្លូវ​កាត់​ពី​សៀមរាប​ទៅ​បាត់​ដំបង មានប្រវែង​តែ​ជាង ៧០ គីឡូម៉ែត្រ ជិត​ជាង​ផ្លូវ​ចាស់​ជាង ១០០ គីឡូម៉ែត្រ ដោយ​​ឆ្លងកាត់​ខេត្ត​ចំនួន​ ៣ មាន​ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ និង​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​សិក្សា​ទីតាំង​ផ្លូវ​នេះ​ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច PK302+325 ម៉ែត្រ ឆ្ពោះ​ទៅ​ចំណុច​បញ្ចប់​​​នៅ​ផ្លូវ​លេខ​៦ ត្រង់ចំណុច PK343+100 ម៉ែត្រ មាន​ចម្ងាយ ៧២,១៥៤ គីឡូ​ម៉ែត្រ ឆ្លង​កាត់ ៥ ស្រុក ក្នុង​នោះ​ខេត្ត​បាត់ដំបង​មាន​ ២ ស្រុក គឺស្រុកថ្មគោល និងឯកភ្នំ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ស្រុក​ព្រះនេត្រព្រះ និង​ខេត្តសៀមរាប ឆ្លងកាត់ ២ ស្រុក គឺ​ស្រុក​ក្រឡាញ់ និង​ស្រុក​ពួក។

–ផ្លូវ ៧១សេ តភ្ជាប់​ពី​ខេត្ត​កំពង់ចាម​ទៅ​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ

ខណៈ​ដែល​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​បាន​បញ្ចប់​រួច​រាល់ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ដោយ​ឡែក​ផ្លូវ​ជាតិ ៧១សេ ក៏​កំពុង​សាងសង់​ភ្ជាប់​ទឹកដីម្ខាង​នៃ​​ខេត្ត​កំពង់ចាម​ទៅ​ម្ខាងទៀតនៃ​ខេត្ត​ត្បូងឃ្មុំ​​តាម​រយៈ​ស្ពាន​កាត់​ទន្លេ​ស្ទឹងត្រង់​ក្រូច​ឆ្មារ។

ផ្លូវជាតិលេខ៧១សេ ​មាន​ប្រវែង​ជាង ១១០ គីឡូម៉ែត្រ​បែក​ចេញ​ពី​ជាតិ​លេខ​៧១ ក្នុង​ស្រុក​ចម្ការលើ កាត់​ស្ពា​ន​ស្ទឹងត្រង់​ក្រូចឆ្មារ​ ទៅ​ផ្លូវជាតិលេខ៧៣ រហូត​ទៅ​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ។

–ផ្លូវលេខ ៥០សេ ខេត្តកំពង់ធំទៅខេត្ត​កំពង់ឆ្នាំង

ផ្លូវ​ជាតិ​លេខ ៥០សេ ដែលមានប្រវែង ៥៣គីឡូម៉ែត ភ្ជាប់ពីផ្លូវជាតិ​លេខ ៦ ក្នុង​ខេត្តកំពង់ធំ នៅចំណុច​ភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ទៅដល់​ស្រុកកំពង់លែង​ខេត្តកំពង់ឆ្នាំង ដែលជាផ្លូវប្រវត្តិសាស្ត្រមិនធ្លាប់មានឆ្លងកាត់កណ្តាលប្រទេសកម្ពុជា។

បំព្រួញចម្ងាយជាង ១០០ គីឡូម៉ែត ឲ្យនៅសល់ត្រឹមតែ ៥៣ គីឡូម៉ែត្រ​ គិតពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ផ្លូវជាតិលេខ ៦ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ បើគិតពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ ៦ ទីរួមខេត្តកំពង់ធំ មានត្រឹមតែ១៩គីឡូម៉ែត្រ​ប៉ុណ្ណោះ និងផ្លូវខេត្តកំពង់ឆ្នាំងមានប្រវែង ៣៤គីឡូម៉ែត្រ។

ផ្លូវ​នេះ​ចែកចេញជាពីរកំណាត់ផ្លូវ គឺចាប់ពីផ្លូវជាតិលេខ ៦ ទៅរហូតចម្ងាយ ៧ គីឡូម៉ែត្រជាផ្លូវកៅស៊ូ លុះចាប់​​ពី​គីឡូម៉ែត្រទី៧ រហូតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង គឺជាផ្លូវបេតុងពន្លិចទឹក។

-ផ្លូវ ៦០បេ ពីព្រែកប្រសព្វ​ (ក្រចេះ) ទៅកំពង់ថ្ម (កំពង់ធំ)

ក្រៅពី​​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​​ខេត្តក្រចេះ​នឹង​ដំណើរការ​សាងសង់​នៅពេល​ខាង​មុខ ក៏មាន​ការ​សិក្សា​ផ្លូវ​ជាតិ​មួយ​ខ្សែ​ទៀត​ប្រវែង​ជាង ១០០ គីឡូម៉ែត្រ​​​​ចាប់​ពី​ខេត្ត​ក្រចេះ​ ទៅ​ដល់​ខេត្ត​កំពង់ធំ។

បើ​តាម​លោក សាំង ប៊ុនថេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ក្រចេះ​បានប្រាប់​កម្ពុជា​ថ្មី​​ថា ផ្លូវ​ជាតិ​ថ្មី​មួយ​ខ្សែ​នេះ​គឺ​​ផ្លូវ ៦០បេ ចេញពីចំណុច​​គល់​​ស្ពាន​ខេត្តក្រចេះ​ថ្មី ​កាត់តាម​​ស្រុក​ព្រែក​ប្រសព្វ​ រហូត​ដល់​កំពង់ថ្ម​ខេត្ត​កំពង់ធំ មាន​ប្រវែង​ជាង ១៣០ គីឡូម៉ែត្រ។

​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​ថ្មីនេះ រួម​ទាំង​ស្ពាន​ឆ្លង​ទន្លេមេគង្គ​ខេត្ត​ក្រចេះ​ នឹង​ក្លាយ​ជា​សរសៃ​ឈាម​​ដ៏​សំខាន់​​ សម្រាប់​បម្រើផលប្រយោជន៍ឲ្យសេដ្ឋកិច្ច តភ្ជាប់ភ្ញៀវទេសចរណ៍​នៃ​តំបន់​ភូមិ​ភាគ​កណ្តាល​ទៅ​​​តំបន់​ភាគ​ឦសាន៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទី មុន

គុនល្បុក្កតោចាប់ដៃគុនសាវលីញ សម្តែងនៅប្រាសាទបាយ័នថ្ងៃស្អែក

ព័ត៌មានជាតិ១៦ នាទី មុន

​កម្ពុជានឹងធ្លាក់ភ្លៀង ៤០% ​នាដើមរដូវវស្សាឆ្នាំនេះ​ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ខណៈអឺរ៉ុប និងមជ្ឈិមបូព៌ាផ្ទុះសង្គ្រាម តើថ្លៃចំណាយក្នុងវិស័យយោធាលើ​លោកមានចំនួនប៉ុន្មានពាន់លានដុល្លារ?

ជីវិតកម្សាន្ដ១៨ នាទី មុន

ម្ចាស់មកុដ Miss Universe 2021 ងិន ម៉ារ៉ាឌី អន់ចិត្តមិនមានឈ្មោះទទួលគ្រឿងឥស្សរិយយស

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្វែងយល់ពីប្រព័ន្ធនយោបាយស្វីស និងតួនាទីទីក្រុង ក្រោមបទបង្ហាញពីសាស្ត្រាចារ្យស្វីស

Sokha Hotels

ព័ត៌មានពេញនិយម