ព័ត៌មានជាតិ
មានជម្រើសផ្លូវ ២ ខ្សែ សាងសង់តភ្ជាប់ពីស្ពានព្រែកប្រាឆ្លងកាត់ទន្លេបាសាក់ មកផ្លូវជាតិលេខ ១
កាលពីម្សិលមិញនេះ មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងសិក្សាផ្លូវតភ្ជាប់ផ្នែកខាងកើតនៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រុមការងារជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ។



កិច្ចប្រជុំដែលដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យកំណត់ខ្សែអ័ក្ស និងគំនូសប្លង់បច្ចេកទេសនៃគម្រោងផ្លូវតភ្ជាប់ពីគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ផ្នែកខាងកើតទៅផ្លូវជាតិលេខ១ ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើយ៉ាងណាឱ្យខ្សែផ្លូវថ្មីនេះមានផលប៉ះពាល់តិច ស្របតាមលក្ខណៈបច្ចេកទេស និងមានផលចំណេញខ្ពស់។
បើតាមកិច្ចប្រជុំបានសម្រេចឯកភាពគ្នាលើជម្រើសខ្សែផ្លូវ ១ ក្នុងចំណោមជម្រើស ២ ខ្សែផ្លូវ ដែលក្រុមហ៊ុនបានសិក្សាដោយផ្អែកលើទិដ្ឋភាពបច្ចេកទេស សេដ្ឋកិច្ច និងនយោបាយ។


ប្រភពពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា គម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ទៅផ្លូវជាតិលេខ ១ បានសិក្សាលើផ្លូវចំនួន ២ ខ្សែជាជម្រើស ក្នុងនោះជម្រើសផ្លូវទី១ មានប្រវែង ១,៥៩៥គ.ម និងជម្រើសផ្លូវទី២ មានប្រវែង ១,៤៩០គ.ម។ ខ្សែផ្លូវទាំងពីរនេះ តភ្ជាប់ពីស្ពាននៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ទៅកាន់ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


