Connect with us

សេដ្ឋកិច្ច

កម្ពុជាគ្រោងថវិកាជិត ១ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅឆ្នាំ២០២២

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅឆ្នាំ២០២២ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាគ្រោងថវិកាប្រមាណជិត ១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈឆ្នាំ២០២១នេះ គ្រោងចំណាយប្រមាណជាង ១,៥០០ លានដុល្លារ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគោលនយោបាយ សម្រាប់កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ ហៅកាត់ថា CARES តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែតុលានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះកន្លងមក រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ៨៤០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងអាចនឹងឈានដល់ប្រមាណ ១,៥៥៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១នេះ ហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀត សម្រាប់ឆ្នាំ២០២២ខាងមុខ។

លោកបានបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ ១. ការងើបឡើងវិញ និងការរស់រានដើម្បីបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាជន និងរក្សាលំនឹងជីវភាពរបស់ប្រជាជន ក៏ដូចជាដើម្បីធ្វើឱ្យសេដ្ឋកិច្ចអាចរស់រានបាន ព្រមទាំងដើម្បីស្តារមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ឱ្យអាចវិលត្រឡប់ទៅកាន់គន្លងនៃកំណើនខ្ពស់ឡើងវិញ។ ២. ការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច ព្រមទាំងការជំរុញ និងអភិវឌ្ឍឌីជីថលូបនីយកម្ម និង ៣. ការលើកកម្ពស់ភាពធន់ ទាំងក្នុងវិស័យសាធារណៈ, វិស័យឯកជន និងទាំងជាសេដ្ឋកិច្ច, ធនធានលំហរថវិកា, វិស័យហិរញ្ញវត្ថុ ទាំងយន្តការឆ្លើយតបវិបត្តិ និងការបង្កើតប្រភពហិរញ្ញប្បទានក្នុងស្រុក, ប្រព័ន្ធគាំពារសង្គម និងសុខាភិបាល ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅដើម្បីពង្រឹងការត្រៀមខ្លួនរបស់កម្ពុជាទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអានាគត។

លោក វង្សី វិស្សុត បានបន្តទៀតថា ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាពាក់ព័ន្ធនឹងយុទ្ធសាស្រ្តវ៉ាក់សាំង បាន និងកំពុងនាំមកនូវក្តីសង្ឃឹមនៃការវិលត្រឡប់មករកភាពប្រក្រតីថ្មីវិញ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្ធូរបន្ថយការចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងប្រទេសពី ១៤ ថ្ងៃមកនៅចន្លោះពី ៧ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។

លោក Ahmed Muneeb Saeed អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាសហប្រធាននៃគណៈកម្មការគោលនយោបាយ CARES  បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងសន្ទុះមួយដ៏លឿន ដែលសម្រេចបានតាមគោលដៅដែលធ្វើឱ្យកម្ពុជាឈរនៅលំដាប់ជួរមុខ ធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់ ក៏ដូចជាលើសកលលោក ដែលនាំឱ្យកម្ពុជាអាចចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញតាមគន្លងថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។  

ជាមួយគ្នានេះ លោក Ahmed Muneeb ក៏បានមានប្រសាសន៍ផងដែរថា ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការផ្តល់ហិរញ្ញប្បទាន ជំនួយបច្ចេកទេស និងចំណេះដឹង។

គួរបញ្ជាក់ដែរថា កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥០ លានដុល្លារអាមេរិកទៀត ធនាគារពិភពលោកប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ៕

អត្ថបទ៖ សំអឿន   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម