អ្នកជំនាញសេដ្ឋកិច្ច ៖ ABA ខាតបង់ច្រើនជាងអ្នកប្រើប្រាស់ ក្នុងករណីជាប់គាំងមិនអាចចូលទៅប្រើ Mobile App
Connect with us
Helistar Cambodia - Helicopter Charter Services

សេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ច ៖ ABA ខាតបង់ច្រើនជាងអ្នកប្រើប្រាស់ ក្នុងករណីជាប់គាំងមិនអាចចូលទៅប្រើ Mobile App

បានផុស

នៅ

បញ្ហាជាប់គាំង មិនអាចចូលទៅប្រើប្រាស់ Mobile App និងការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ABA ដើម្បីប្រតិបត្តិការទូទាត់សាច់ប្រាក់ ពេញ​មួយព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ ឃើញថា ធនាគារមួយនេះ មានការ​ខាត​បង់ច្រើនជាងអតិថិជន ដែលជាអ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត គី សេរីវឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App និងការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ABA ពេញ​មួយព្រឹកថ្ងៃទី ២៥ ខែវិច្ឆិនេះ ធ្វើ​អតិថិ​ជន​ជាអ្នកប្រើប្រាស់មួយចំនួន យល់ឃើញថាធនាគារមួយនេះ អាចនឹងមានបញ្ហាអ្វីមួយ។ ម្យ៉ាងទៀត ការជាប់​គាំងនេះ ក៏បានធ្វើឲ្យប្រតិបត្តិការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធ Mobile App នេះ មិនអាចធ្វើទៅបានផងដែរ។

លោកថា «ប្រតិបត្តិការមួយចំនួន មិនត្រូវបានធ្វើ បែរត្រឡប់មកសាច់ប្រាក់ ហើយអាចនឹងមានមនុស្សមួយចំនួន​តូចខកខាន ដោយមិនបានប្រើប្រាស់សាច់ប្រាក់តាមខ្លួន អញ្ចឹងការគាត់រំពឹងទៅលើការទូទាត់ តាមប្រព័ន្ធធនាគារ​នេះ ត្រូវបានខកខាន»។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App របស់ធនាគារ ABA ពេញមួយ​ព្រឹកកន្លងមកនេះ មានផលប៉ះពាល់តិចតួចបំផុតសម្រាប់សេដ្ឋកិច្ច ពីព្រោះប្រជា​ពលរដ្ឋ​ខ្មែរ​ភា​គច្រើន នៅតែមាន​ទម្លាប់ដាក់សាច់ប្រាក់តាមខ្លួននៅឡើយ។

អ្នកជំនាញរូបនេះ បានលើកឡើងថា ធនាគារមួយនេះ នឹងអាចខាតបង់ច្រើនជាងអតិថិជន នៅពេលមានបញ្ហា​ជាប់​គាំងបែបនេះកើតឡើង។ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បានបង្ហាញការយល់ឃើញថា «សម្រាប់ធនាគារវិញ គាត់ខាត​សេវាច្រើនណាស់ បើសិនជាយើងគិតទៅក្នុងវិស័យធនាគារវិញ សម្រាប់ធនាគារ ABA ខ្លួនឯងហ្នឹងគាត់ខាតច្រើន ជា​​​ជាងអ្នកប្រើប្រាស់ទៀត អញ្ចឹងហើយ ខ្ញុំជឿថា ធនាគារគាត់ប្រាកដជា នឹងស្វែងរកដំណោះស្រាយ ដើម្បីកុំឲ្យ​បញ្ហា​នេះ កើតមានជាថ្មីម្ដងទៀត»។

សូមជម្រាបថា ចាប់តាំងពីព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ មានអ្នកប្រើប្រាស់មួយចំនួនរអ៊ូរទាំ អំពីបញ្ហាជាប់គាំងមិនអាចចូលប្រើប្រាស់ Mobile App របស់ធនាគារ ABA បាន។ ភ្នាក់ងាររបស់ធនាគារ ABA បានប្រាប់កម្ពុជាថ្មីថា ទាក់ទងជាមួយបញ្ហាជាប់គាំង Mobile App ក្រុមហ៊ុនកំពុងធ្វើការ Updating។ ដូច្នេះអតិថិជនមិនអាចចូលប្រើប្រាស់​បានទេ។ ភ្នាក់ងាររូបនេះ បាននិយាយថា «ខ្ញុំសូមបញ្ជាក់ថា ទាក់ទងជាមួយ App មិនមានបញ្ហាអីទេ ក៏មិនមានជាការ Hack អីដែរ…ព្រោះថា បញ្ហានេះគឺខាងយើងធ្វើការកែតម្រូវជាមួយ App ដើម្បីឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាងមុនជូនអតិថិជនរបស់យើង»។

ធនាគារ ABA បានបញ្ជាក់ថា នៅម៉ោង ២រសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១តនេះទៅ អតិថិជននឹងអាចប្រើប្រាស់ Mobile App ជាធម្មតាវិញបាន ក្រោយក្រុមហ៊ុនធ្វើការ Updateរួច៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣០ វិនាទី មុន

អ្នកជំនាញសេដ្ឋកិច្ច ៖ ABA ខាតបង់ច្រើនជាងអ្នកប្រើប្រាស់ ក្នុងករណីជាប់គាំងមិនអាចចូលទៅប្រើ Mobile App

សន្តិសុខសង្គម២ នាទី មុន

គំរាមដកស័ក្កប៉ូលិសចរាចរណ៍ ខណៈខ្លួនជិះល្មើសច្បាប់

នយោបាយ៥ នាទី មុន

សម្តេចតេជោ៖ ASEM13ពេលនេះ ធ្វើឡើងទាន់ពេល ដើម្បីឱ្យមេដឹកនាំអាស៊ី-អឺរ៉ុបរួមគ្នាដោះស្រាយបញ្ហាប្រឈម

ព័ត៌មានជាតិ១៣ នាទី មុន

អភិបាលខេត្តស្ទឹងត្រែង ជំរុញឱ្យសមត្ថកិច្ច ស៉ើបអង្កេតស្រាវជ្រាវរកមុខ ឧក្រិដ្ឋជន​ជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

វីដេអូរាំគ្រវីសុដន់ក្លែងក្លាយនារី ជប៉ុន ២ នាក់ កំពុងល្បីខ្លាំងលើហ្វេសបុក មានអ្នកចូលមើលរាប់លាននាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services