សេដ្ឋកិច្ច
មកដឹងទំហំវិនិយោគសាងសង់ព្រលានយន្តហោះទាំងអស់នៅកម្ពុជា
កម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ព្រលានយន្តហោះជាបន្តបន្ទាប់ ដើម្បីសម្រួលដល់វិស័យអាកាសចរណ៍ និងដើម្បីទាក់ទាញភ្ញៀវទេសចរ វិនិយោគិនបរទេស ក៏ដូចជា រក្សាកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការប្រមូលពន្ធពីវិស័យនេះ។

យោងតាមរបាយការណ៍របស់អាកាសចរស៊ីវិល បានបង្ហាញថា ការវិនិយោគរយៈពេលវែងលើហេដ្ឋារចនាចសម្ព័ន្ធអាកាសចរណ៍ពីឆ្នាំ ១៩៩៥-២០២៤ សរុបជាទឹកប្រាក់ប្រមាណ ៣,៨៤៧ លានដុល្លារ។
សម្រាប់គម្រោងវិនិយោគចាប់ពីឆ្នាំ ១៩៩៥-២០១៣ រួមមាន៖
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ១១៥លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប ១២៥លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៦២លានដុល្លារ, ផ្នែកគ្រប់គ្រង និងបញ្ជាចរាចរណ៍ដែនអាកាស ២២លានដុល្លារ សរុបទាំងអស់ស្មើនឹង ៣២៤លានដុល្លារ។
ដោយឡែកគម្រោងវិនិយោគបន្តពីឆ្នាំ ២០១៤-២០១៨ រួមមាន៖
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានចំនួន ៣៣២ លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប ១៧៤លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ១៨០ លានដុល្លារ, ផ្នែកគ្រប់គ្រង និងបញ្ជាចរាចរណ៍ដែនអាកាស ៧លានដុល្លារ សរុបទាំងអស់ស្មើនឹង ១០១៧លានដុល្លារ។
ចំណែកតាមការប៉ាន់ប្រមាណលើទំហំវិនិយោគអាកាសយានដ្ឋានពីឆ្នាំ ២០១៩-២០២៤ រួមមាន៖
អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) មានទំហំវិនិយោគ ១,៥០០ លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៨៨០លានដុល្លារ, អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ២០០លានដុល្លារ, អាកាសយានដ្ឋានកោះកុង ៨០លានដុល្លារ, អាកាសយានដ្ឋានប៉ោយប៉ែត ៦៥ លានដុល្លារ, អាកាសយានដ្ឋានមណ្ឌលគិរី ១០០លានដុល្លារ និងអភិវឌ្ឍន៍ផ្នែកគ្រប់គ្រង និងបញ្ជាចរាចរណ៍ដែនអាកាស ៥ លានដុល្លារ សរុបស្មើនឹង ២,៨៣០លានដុល្លារ។

សព្វថ្ងៃនេះកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងតែដំណើរការ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដែលគ្រប់គ្រង និងធ្វើទំនើបកម្មអាកាសយានដ្ឋាន ដោយក្រុមហ៊ុន SCA របស់បារាំង។

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងថា វិស័យអាកាសចរណ៍ បានបង្កើតការងារជាង ១លាន ៧សែននាក់ នៅកម្ពុជា ដែលចំនួននេះ គឺជិតស្មើ ២០ភាគរយ នៃទំហំការងារនៅក្នុងប្រទេសកម្ពុជាទាំងមូល។ លោកថា នេះបើតាមការសិក្សារបស់អង្គការអន្តរជាតិ កាលពីឆ្នាំ ២០១៧។
ជាមួយគ្នានេះ វិស័យអាកាសចរស៊ីវិល បានផ្តល់អត្ថប្រយោជន៍ទាំងផ្ទាល់ និងប្រយោលប្រមាណ ១៧ភាគរយ នៃ GDP៕

-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


