ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ទទួលបានភ្ញៀវទេសចរប្រមាណ១លាននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំ៤ថ្ងៃ
គិតចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ១លាននាក់បានមកដើរលេងកម្សាន្ដនៅតាមតំបន់ទេសចរណ៍មួយចំនួន។

ខណៈនៅតាមវត្តអារាមនានា ដែលប្រជាពលរដ្ឋ យុវជន យុវនារី និងក្មេងធ្លាប់នាំគ្នាទៅកម្សាន្តកាលពីឆ្នាំមុន មិនសូវមានភ្ញៀវទៅលេងកម្សាន្តទេ ព្រោះនៅសួនតេជោ ឈ្នះ ឈ្នះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំការលេងកម្សាន្តមានល្បែងប្រជាប្រីយ៍ និងរាំច្រៀងកម្សាន្តផងដែរ។
បើតាមមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ថា មានភ្ញៀវជាតិ អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានប្រមាណជិត២០ ម៉ឺននាក់ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ ជាង២០ម៉ឺននាក់ និងថ្ងៃទី១៦ ខែមេសា ជាង២០ម៉ឺននាក់ដែរ ចំណែកថ្ងៃទី១៧ វិញមានប្រមាន ៣០មុឺននាក់។ ភ្ញៀវជាតិដែលលេងកម្សាន្តច្រើនជាងគេ មាននៅសួនតេជោឈ្នះឈ្នះ នៅក្រុងសិរីសោភ័ណ និងលេងតាមដងផ្លូវ នៅបរិវេណកាស៊ីណូក្រុងប៉ោយប៉ែត នៅប្រាសាទបន្ទាយឆ្មា និងប្រាសាទបន្ទាយទ័ព និងប្រាសាទមេបុណ្យ អាងជើងគ្រុស ស្រុកថ្មពួក អាងត្រពាំងថ្មស្រុកភ្នំស្រុក នៅឃុំភ្នំតូចស្រុកមង្គលបូរី និងក៏មាននៅតាមតំបន់រមណីយដ្ឋាននានាផងដែរ។ នៅថ្ងៃទី១៧ខែមេសា រដ្ឋបាលខេត្តបន្ទាយមានជ័យបានបន្តឲ្យភ្ញៀវ ពិសេសយុវជន យុវនារី លេងកម្សាន្តបន្ត១ថ្ងៃទៀត ហើយធ្វើពិធីបិទនៅម៉ោង១៧:០០នាទីល្ងាចផងដែរ។

តាមការអះអាងរបស់សម្ថកិច្ចទាំង២អង្គភាពក្នុងនោះមាន កម្លាំងអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត ដែលប្រចាំការក្នុងសួនតេជោ ឈ្នះ ឈ្នះ រយៈពេល៤ថ្ងៃនេះទិដ្ឋភាពក្នុងខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋ យុវជន យុវនារី និង ក្មេងៗ នាំគ្នាជិះម៉ូតូពីតាមក្រុង ស្រុក សម្រុកមកលេងក្នុងសួនតេជោ ឈ្នះ ឈ្នះ រាំលេង ប៉ាតម្សៅ សប្បាយយ៉ាងអើងកង នៅគេហដ្ឋានតាមដងផ្លូវជាតិ ក៏មានសន្តិសុខល្អ មានក្មេងលេងបាញ់ទឹកតិចតួច និងប៉ាតម្សៅ មានក្រមសីលធម៌ល្អ គោរពតាមច្បាប់សេចក្តីជូនដំណឹងរបស់សមត្ថកិច្ចដាក់បទបញ្ជាយ៉ាងតឹងរឹង។

លោកវរសេនីយ៍ត្រី សុក ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងដែរថា ដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត និងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងអាវុធហត្ថ និងនគរបាលទាំងអស់ដែលចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ត្រូវពង្រឹងសន្តិសុខឲ្យបានដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៤ថ្ងៃ។
លោកវរសេនីយ៍ត្រី សុក ឡេង បានបញ្ជាក់ឲ្យដឹងបន្តទៀតថា យុវជន យុវនារី ដែលមកលេងនោះមានស្នាមញញឹម ប្រកបដោយភាពសប្បាយរីករាយ ជាមួយសង្ក្រាន្តឆ្នាំថ្មី រាំលេងកម្សាន្តលេងប៉ាតម្សៅ និងចាក់ទឹកជាដើម។
គួរបញ្ជាក់ផងដែរថា នៅបរិវេណសួនតេជោ ឈ្នះ ឈ្នះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចូលឆ្នាំ ខ្មែរប្រពៃណីជាតិនេះ បានរៀបចំស្តង់លក់អីវ៉ាន់ចំនួន៦០ និងស្តង់សហគមន៍ផលិតផល១ ភូមិ១ ចំនួន ២២ស្តង់ជុំវិញសួនតេជោ ឈ្នះ ឈ្នះនេះផងដែរ។

ក្នុងនោះលោកអភិបាលខេត្តមានប្រសាសន៍ថា ទិដ្ឋភាពក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ យុវជន យុវនារី និងក្មេងនាំគ្នាជិះម៉ូតូពីតាមក្រុង ស្រុក សម្រុកមកលេងក្នុងតេជោ ឈ្នះ ឈ្នះ ក្នុងលោកសង្កេតឃើញ តាមបណ្ដាអង្គភាពនីមួយៗ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការខេត្ត ពង្រឹងការងារសន្តិសុខបានល្អ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


