កីឡា
ត្រៀមហ៊ោ! ព្រះខ័នរាជស្វាយរៀង ធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ AFC Challenge League
ក្រុមព្រះខ័នរាជស្វាយរៀង នឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រពានលំដាប់ទី ៣ ប្រចាំទ្វីបអាស៊ី AFC Challenge League នៅទឹកដីកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League ជាផ្លូវការហើយ បន្ទាប់ពីបានស្មើក្រុមរបស់ ឥណ្ឌូណេស៊ី Madura United នៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែមេសា សម្រាប់ការប្រកួតជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-៣ ខណៈសរុបលទ្ធផលទាំង ២ ជើងឈ្នះ ៦-៣ បន្ទាប់ពីជើងទី១ឈ្នះ ៣-០។

ជាដំណឹងច្បាស់ការ ដោយយោងតាមមាត្រា ៩.៤ នៃលក្ខន្តិកៈរបស់ថាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រដូវកាល ២០២៤-២០២៥ នេះ នឹងធ្វើឡើងនៅប្រទេសក្នុងតំបន់ អាស៊ីខាងកើត ណាដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
ដូច្នេះ ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាក្រុមមកពីតំបន់ខាងកើត ត្រូវធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែមិនទាន់ប្រកាសកីឡដ្ឋានជាផ្លូវការទេ។ យ៉ាងណាទំនងនឹងត្រូវប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមមកពី តួកមេនីស្ថាន FK Arkadag។

សូមបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


