ព័ត៌មានអន្ដរជាតិ
ស្លាប់មនុស្ស ៥០នាក់ក្នុងហេតុការណ៍ឆេះនិងលិចទូកឈើនៅកុងហ្គោ
ទូកមួយបានក្រឡាប់បន្ទាប់ពីមានភ្លើងឆេះនៅភាគពាយ័ព្យនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែមេសានេះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃអង្គារលើដងទន្លេកុងហ្គោ ខណៈការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តជាមួយនឹងក្រុមជួយសង្គ្រោះដែលគាំទ្រដោយកាកបាទក្រហម និងអាជ្ញាធរកុងហ្គោ។
ទូកដែលបានឆេះនេះជាទូកឈើផ្ទុកអ្នកដំណើរប្រហែល៤០០នាក់បានឆាបឆេះនៅជិតទីក្រុង Mbandaka បន្ទាប់ពីបានចាកចេញពីកំពង់ផែ Matankumu ទៅកាន់តំបន់ Bolomba ក្នុងខេត្ត Equateur។ ឧប្បត្តិហេតុនេះកើតឡើងដោយសារមានអ្នកចម្អិនអាហារនៅលើទូក។
អ្នកដំណើរជាច្រើននាក់រួមទាំងស្ត្រី និងកុមារបានស្លាប់បន្ទាប់ពីលោតចូលទឹក។ អ្នកនៅរស់រានមានជីវិតប្រហែល ១០០នាក់ត្រូវបានត្រូវបានជួយសង្គ្រោះ ដែលភាគច្រើននៃពួកគេរងរបួសរលាកធ្ងន់ធ្ងរ។

បើតាមទីភ្នាក់ងារ របស់ Al Jazeera ឧបទ្ទវហេតុទូកបណ្ដាលឲ្យស្លាប់មនុស្សគឺជារឿងធម្មតានៅក្នុងប្រទេសអាហ្វ្រិកកណ្តាលនេះ បូករួមជាមួយក្រុមជួយសង្គ្រោះច្រើនតែគ្មានបទពិសោធន៍ និងគ្មានសមត្ថភាពក្នុងការគ្រប់គ្រងគ្រោះអាសន្ន។
មនុស្សរាប់រយនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ទូកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីខែធ្នូឆ្នាំមុន មនុស្សយ៉ាងហោចណាស់ ៣៨ នាក់បានស្លាប់ បន្ទាប់ពីសាឡាងដឹកមនុស្សជាង ៤០០ នាក់ធ្វើដំណើរទៅបុណ្យណូអែលបានក្រឡាប់នៅលើទន្លេមួយនៅភាគឦសានប្រទេស។ ទូកមួយក៏បានក្រឡាប់នៅបឹង Kivu ភាគខាងកើតប្រទេសផងដែរកាលពីខែតុលាឆ្នាំមុន ដោយបានសម្លាប់មនុស្ស ៧៨ នាក់៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ