ជីវិតកម្សាន្ដ
ភរិយាកវី ស្វាយ សំអឿ រៀបរាប់ទាំងទឹកភ្នែក ខណៈមានជនឆ្លៀតឱកាសកេងថវិកាសប្បុរសជន ផ្តល់ជូនខ្លួន
ភរិយារបស់វីរកវីនិពន្ធបទចម្រៀងដ៏ល្បីលោក ស្វាយ សំអឿន គឺអ្នកស្រី ដុំ សុផានីបានរៀបរាប់ឱ្យដឹងទាំងទឹកភ្នែកថាពេលដែលលោកយាយកំពុងឈឺដេកដួលនៅលើគ្រែ មានជនឆ្លៀតឱកាសបានកេងប្រវ័ញ្ចថវិការសប្បុរសជនដែលបានឧបត្ថម្ភជួយលោកយាយពេលកំពុងជួបការលំបាកខ្លាំង។

បើតាមការៀបរាប់ឱ្យដឹងពីតារាចម្រៀងលោក សុះ ម៉ាច ដែលបានចុះទៅសួរសុខទុក្ខដោយផ្ទាល់កាលពីថ្មីៗនេះ បានរៀបរាប់ថា ត្រឡប់ពីច្រៀងក្នុងពិធីមង្គលការនៅខេត្តរតនគិរីវិញ ក៏ឆ្លៀតចូលសួរសុខទុក្ខលោកយាយ ដុំ សុផានី ភរិយាវីរ:កវី ស្វាយ សំអឿ ដោយយកថវិកាផ្ទាល់ខ្លួនរបស់លោក ២០មុឺនរៀល ជូនលោកយាយសម្រាប់ដោះស្រាយជីវភាព។
លោក សុះ ម៉ាចបញ្ជាក់ទៀតថា “ក្នុងជីវិតដ៏កម្សត់ទុរគតម្នាក់ឯងលោកយាយរៀបរាប់ទាំងទឹកភ្នែកនូវចរិតមនុស្សមួយចំនួន ឆ្លៀតកេងប្រវ័ញ្ចមកលើលោកយាយចំពោះថវិកាសប្បុរសជនដែលផ្តល់ជូនលោកយាយនៅពេលលោកយាយកំពុងឈឺដេកដួលតែលោកយាយក៏មិនភ្លេចអរគុណសប្បុរសជនទាំងឡាយណាដែលមានទឹកចិត្តអាណិតអាសូរចំពោះលោកយាយកន្លងមកផងដែរ”។

តារាចម្រៀងលោក សុះ ម៉ាច បន្ថែមថា “សូមគិតពីបាបបុណ្យខ្លះផងលុយចាយបានត្រឹមតែមួយរយៈពេលខ្លីនោះទេតែបាបវាជាប់នឹងខ្លួនរហូតថ្ងៃស្លាប់ឯណោះ ។ កាលពីថ្មីៗភរិយារបស់វីរកវីនិពន្ធបទចម្រៀងដ៏ល្បីកាលពីជំនាន់ដើមលោក ស្វាយ សំអឿនគឺអ្នកស្រី ដុំ សុផានី បានដាច់ចិត្តដង្ហើយររកជំនួយពីសប្បុរសជនដើម្បីព្យាបាលជំងឺ និង អាហារក្នុងដង្ហើមជីវិតចុងក្រោយដែលសព្វថ្ងៃកំពុងជួបជីវភាពខ្វះខាតខ្លាំង។
គួរបញ្ជា ក់ថាស្នាដៃរបស់កវីនិពន្ធ ស្វាយ សំអឿ មានច្រើនរាប់មិនអស់ តាំងពីទសវត្សន៍៦០ ភាគច្រើន បទចម្រៀងក្នុ ងខ្សែភាពយន្តបទមនោសញ្ចេតនាបទប្រជាប្រិយខ្មែរមានដូចជា ,សំណព្វចិត្ត, កងកម្មកងកែវ, ស្ទឹងកែវ,កណ្តាលដួងចិត្ត ,ស្ម័គ្របងដែរ ឬអូនស្រីជាដើម៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


