ព័ត៌មានអន្ដរជាតិ
ត្រាំ និយាយដោយចំហថា លោកមិនពេញចិត្ត ហ្សេលេនស្គី និងថែមទាំងបន្ទោសចំៗ
ក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីនៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែមេសាឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយដោយចំហនិងបន្ទោសចំៗថា លោកមិនសប្បាយចិត្តជាមួយមេដឹកនាំអ៊ុយក្រែនឡើយ ហើយមិនពេញចិត្តទាល់តែសោះចំពោះវិធីដែលលោក ហ្សេលេនស្គី ប្រើដើម្បីដោះស្រាយជម្លោះជាមួយរុស្ស៊ី។

លោកត្រាំនិយាយយ៉ាងច្បាស់ថា «ខ្ញុំមិនឲ្យហ្សេលេនស្គី ទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះទេ ប៉ុន្តែខ្ញុំពិតជាមិនពេញចិត្តមែន ចំពោះដើមចមដែលនាំឲ្យសង្គ្រាមផ្ទុះឡើង។ រុស្ស៊ីមានកម្លាំងទ័ពធំជាងអ៊ុយក្រែន បើអ្នកឆ្លាត អ្នកមិនគួរឲ្យកើតមានសង្គ្រោះនោះទេ»។
ស្របពេលជាមួយគ្នានោះ លោកត្រាំបន្ទោសមេដឹកនាំអ៊ុយក្រែន ខ្លាំងៗថា «ហ្សេលេនស្គី មិនព្រមចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងមូស្គូ។ អ្នកមិនគួរធ្វើសង្រ្គាមជាមួយនរណាម្នាក់ដែលធំជាងខ្លួន២០ដង ហើយបែរជាទៅរំពឹងគេផ្សេងដែលថានឹងជួយមីស៊ីលដល់អ្នកនោះទេ»។

លោក ត្រាំ ត្រូវគេស្គាល់ច្បាស់ថា មិនមែនជាអ្នកដែលគាំទ្រអ៊ុយក្រែននោះទេ នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ តាំងពីមុនកាន់អំណាចជាប្រធានាធិបតីអាមេរិកអាណត្តិទី២មក អ្នកសាធារណរដ្ឋរូបនេះតែងតែជំទាស់ចំពោះការផ្តល់ជំនួយដល់ទីក្រុងកៀវ និងព្រមានកាត់ជំនួយម្តងហើយម្តងទៀត។
អ្វីដែលកាន់តែក្តៅ គឺព្រឹត្តិការណ៍កក្រើកពិភពលោកថ្ងៃទី២៨ខែកុម្ភៈ ដែលលោកត្រាំនិងហ្សេលេនស្គី បានឈ្លោះគ្នាបែកផ្សែងនៅការិយាល័យពងក្រពើ អំឡុងពេលមេដឹកនាំអ៊ុយក្រែន ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីស៊ីញេលើកិច្ចព្រមព្រៀងរ៉ែកម្រជាថ្នូរនឹងជំនួយយោធា។

ជម្លោះនោះបានចាប់ផ្តើមនៅពេលលោក ត្រាំ ចោទលោក ហ្សេលេនស្គី ថាមិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក ហើយបន្ទោសថា អ៊ុយក្រែន កំពុងលលេងជាមួយសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។
យ៉ាងណាក្តី លោក ហ្សេលេនស្គី បានការពារជំហររបស់អ៊ុយក្រែន ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធានាសន្តិសុខដ៏រឹងមាំ និងបង្ហាញពីក្តីបារម្ភថា បើលែងមានការគាំទ្រនោះរុស្ស៊ីនឹងឈ្លានពានកាន់តែខ្លាំង ហើយក្រោយការប្រកែកគ្នាយ៉ាងតឹងសរសៃ.ក លោក ហ្សេលេនស្គី ក៏ចាកចេញពីសេតវិមាន ចំណែកសន្និសីទកាសែតក៏ត្រូវលុបចោល រីឯកិច្ចព្រមព្រៀងរ៉ែ ក៏មិនបានចុះហត្ថលេខាដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


