កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ​នឹងបើកដំណើរការនៅចុងឆ្នាំ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ​នឹងបើកដំណើរការនៅចុងឆ្នាំ២០២១

Published

on

កំពង់ផែទេសចរណ៍អន្តរជាតិ ​ខេត្តកំពត សម្រេចការសាងសង់បានប្រមាណ៥០% ហើយគ្រោងបញ្ចប់ នឹងអាចបើកដំណើរការនៅចុងឆ្នាំ២០២១ ខាងមុខ ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ឡើងវិញ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងទេសចរណ៍។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានប្រជុំត្រួតពិនិត្យជាមួយមន្រ្តី លើវឌ្ឍនភាពការងារនេះ។

ក្នុងកិច្ចប្រជុំបានបង្ហាញពីការអនុវត្តគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួន នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍ថា គម្រោងនេះ ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ប្រព័ន្ធសម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែលត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។

អង្គប្រជុំបានពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងនោះអនុគម្រោងកំពង់ផែទេសចរណ៍អនុវត្តបានប្រមាណ ៥០% ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាននៅចុងឆ្នាំ២០២១នេះ។

លោករដ្ឋមន្រ្តី ថោង ខុន បានណែនាំអង្គភាពពាក់ព័ន្ធជំរុញបន្តការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព គុណភាព និងឈានទៅបញ្ចប់ការអនុវត្តគម្រោងតាមផែនការដែលបានគ្រោងទុក៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services