ព័ត៌មានជាតិ
ដឹងទេ ខេត្តព្រះសីហនុមានកោះចំនួនប៉ុន្មាន កំពុងអភិវឌ្ឍន៍ និងធ្វើអាជីវកម្ម ?
ខេត្តព្រះសីហនុដែលត្រូវបានគេស្គាល់ថា ជាខេត្តមួយដ៏សំខាន់របស់ប្រទេសកម្ពុជានោះ ក្រៅពីមានកំពង់ផែអន្តរជាតិសម្រាប់ចរាចរណ៍ ទំនិញគ្រប់ប្រភេទ ក៏មានរមណីយដ្ឋាន ឬកន្លែងកំសាន្តដ៏ពេញនិយមផងដែរ គឺឆ្នេរសមុទ្រដ៏ស្រស់ត្រកាល ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ ហើយក៏រកចំណូលចូលថវិកាជាតិមិនតិចដែរ។

ក្រៅពីកំពង់ផែសម្រាប់ចរាចរទំនិញនិងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនោះ ខេត្តព្រះសីហនុ ក៏មានកោះជាច្រើនដែលកំពុងអភិវឌ្ឍន៍ និងទាក់ទាញភ្ញៀវទេសចរឲ្យចូលទៅកម្សាន្តផងដែរ។ ក្នុងនោះក៏មានកោះមួយចំនួនកំពុងអភិវឌ្ឍ និងកោះមួយចំនួនទៀត កំពុងដំណើរការអាជីវកម្ម យ៉ាងគគ្រឹកគគ្រេង។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់កម្ពុជាថ្មីថា ខេត្តព្រះសីហនុមានកោះចំនួន៣២ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ចខេត្ត ហើយក្នុងនោះ មានកោះចំនួន២០កំពុងអភិវឌ្ឍ និងមាន៥កោះ កំពុងដំណើរការអាជីវកម្ម គឺកោះសង្សារ (កោះអូនកោះបង) កោះក្របី កោះតាកៀវ កោះឬស្សី និងមួយផ្នែកនៃកោះរ៉ុង ដែលមានសណ្ឋាគារ Royal Sand របស់ក្រុមហ៊ុន Royal Group។

ចំណែកឯកោះពស់វិញ ការអភិវឌ្ឍរបស់ក្រុមហ៊ុនកោះពស់ ខេមបូឌា អ៉ិនវេសមេនគ្រុប អិលធីឌី រួមមាន ស្ពានមួយខ្សែប្រវែង៩០០ម (សាងសង់រួច១០០ ភាគរយ) សាងសង់ភូមិគ្រឹះចំនួន១៨ខ្នងរួចរាល់ និងសាងសង់ផ្លូវប្រវែងជាង៥គីឡូម៉ែត្រ ធ្វើពីបេតុង (គិតជាភាគរយ៦០ភាគរយ) និងសំណង់ភូមិគ្រឹៈមួយចំនួន៕
អត្ថបទ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី