អ្នក​ជំនាញ​វិស័យ​ធនាគារ​អះអាង​ថា ​សុខុមាលភាព​វិស័យ​ធនាគារ​ក្នុង​ឆ្នាំ​២០២១​ នៅតែ​ដំណើរការ​ល្អ​ប្រសើរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នក​ជំនាញ​វិស័យ​ធនាគារ​អះអាង​ថា ​សុខុមាលភាព​វិស័យ​ធនាគារ​ក្នុង​ឆ្នាំ​២០២១​ នៅតែ​ដំណើរការ​ល្អ​ប្រសើរ

Published

on

​អ្នក​ជំនាញ​វិស័យ​ធនាគារ​ បាន​មើល​ឃើញ​ថា ​បើ​ទោះ​បី​ជា​កម្ពុ​ជា​នៅ​ទទួលរង​នូវ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ​ក៏​នៅ​ឆ្នាំ​២០២១​នេះ ​សុខុមាល​ភាព​វិស័យ​ធនាគារ​នៅតែ​ដំណើរការ​លូត​លាស់​ល្អ​ប្រសើរ​ដដែល​។

​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ បាន​មានប្រសាសន៍​នៅ​ក្នុង​ពិធី​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​រី​ថែ​ល​ផេ​(rrtail pay)​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី​២៦​មករា​ថា​ ការដែល​សុខភាព​វិស័យ​ធនាគារ ​នៅ​ឆ្នាំ​២០២១​ មាន​លក្ខណៈ​ល្អ​ប្រសើរ​នេះ​ ដោយសារ​តម្រូវការ​នៃ​ការប្រើប្រាស់​ធនាគារ​មាន​ច្រើន​ពិសេស​ឥណទាន ប្រាក់​បញ្ញើ​និង​ការផ្ទេរ​មូលនិធិ​ជាដើម​។ ​លោក​បណ្ឌិត បាន​បន្ត​ថា ​បច្ចុប្បន្ននេះ​ ការផ្ទេរ​មូលនិធិ គឺមាន​ភាពងាយស្រួល​ជាង​ឆ្នាំមុនៗ​ទៅទៀត​ ដោយសារ​មាន​មធ្យោបាយ​ច្រើន​ ដែល​ធនាគារ​កណ្តាល​ឬ​ធនាគារ​ជាតិ​មិន​ត្រឹមតែ​ជា​អាជ្ញាធរ​អាណាព្យាបាល​ប៉ុណ្ណោះ​ទេ​ ក៏​ជា​អាជ្ញាធរ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ធនាគារ ​ដែ​ល​ពីមុន​មាន​ប្រព័ន្ធ​បាគង​ហើយ​ឥឡូវនេះ ​មាន​ប្រព័ន្ធ រី​ថែ​ល​ផេ​មួយទៀត ​ដែល​ជា​ជម្រើស​សម្រាប់​ធនាគារ​គារ​និង​អតិថិជន​ហើយ​ និង​ជំរុញ​ការ​លួត​លាស់​នៃ​សេដ្ឋកិច្ច​។

​លោក​បណ្ឌិត អ៊ិន​ចាន់នី ​បាន​បន្ថែម​ថា ​ការ​លូតលាស់​សេដ្ឋកិច្ច​ គឺ​អាស្រ័យ​ទៅលើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចម្រុះ ​ដែល​មាន​គ្រប់​ដោយ​ធន​គារ​និង​អតិថិជន​អាច​ជ្រើសរើស​ជម្រើស​ណាមួយ​ក៏បាន​។ ​ទន្ទឹម​នឹង​ការ​ប្រើ​បច្ចេកវិទ្យា​ទំនើប​សម្បូរ​បែបនេះ លោក​បណ្ឌិត អ៊ិន ​ចាន់នី​ បាន​បញ្ជាក់​ថា​ យើង​ត្រូវ​បណ្តុះបណ្តាល​ដល់​អ្នកប្រើប្រាស់​ឲ្យ​បាន​យល់ដឹង​ច្បាស់លាស់​ពី​របៀបការ​ថែរក្សា​ពី​ព័ត៌មាន​សំងាត់​ ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​ផ្សេងៗ។ លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា ​អ្នកប្រើប្រាស់​ត្រូវ​រក្សា​លេខ​សំងាត់​ឲ្យ​បាន​ត្រឹមត្រូវ​ ដោយ​មិន​ត្រូវ​ផ្តល់​លេខ​នេះ​ឲ្យ​ទៅ​អ្នក​ដទៃ​នោះ​ទេ ​រួមទាំង​បុគ្គលិក​ស្ថាប័ន​របស់​ធនាគារ​ផង​ ហើយ​នៅ​ពេល​មាន​បញ្ហា​អាច​ទាក់ទង​ជាមួយ​ធន​គារ​ផ្ទាល់​ជាជាង​អ្នក​ទី​៣​ ដែល​មក​កុហក​គាត់​ថា ​ជា​បុគ្គលិក​ធនាគារ​។

​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ទោះបីជា​កម្ពុជា​ទទួលរង​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ​ក៏​នៅ​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ​និង​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ​បាន​កើន​ឡើង​ដល់​២៣៩,២​ទ្រី​លាន​រៀល ​ស្មើនឹង​៥៩,១​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ​ក្នុង​នោះ​គ្រឹះស្ថាន​ធនាគារ​មាន​ចំនួន​២០៥,៣​ទ្រី​លាន​រៀល​ស្មើនឹង​៥០,៧​ប៊ី​លាន​ដុល្លារ​អាមេរិក​កើន​ឡើង​១៦.២%​ ដែល​មាន​ឥណទាន​អតិថិជន​ចំនួន​១២៤,៤​ទ្រី​លាន​រៀល​ស្មើនឹង​៣០,២​ប៊ី​លាន​ដុល្លារ​កើន​ឡើង​១៥,៣%​ដោយមាន​១,២​លាន​គណនី​។ ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ​នៅ​ឆ្នាំ​២០២០ ​មានទ្រព្យ​សកម្ម​ចំនួន​៣៣,៩​ទ្រី​លាន​រៀល​ស្មើនឹង​៨,៤​ប៊ី​លាន​ដុល្លារ​កើនឡើង​១២,៦ %​ ក្នុង​នោះ​ឥណទាន​អតិថិជន​មាន​ចំនួន​២៧,៦​ទ្រី​លាន​រៀល​ស្មើនឹង​៦,៨​ប៊ី​លាន​ដុល្លារ​ដោយមាន​១,៩​លាន​គណនី​៕

អត្ថបទ​៖ សំអឿន

សូមចុចអាន៖ ​គម្រោង​ផ្សារទំនើបថ្មីមួយទៀត នឹង​លេច​រូបរាងនៅ​កណ្តាល​ក្រុងកោះ​ពេជ្រឆាប់ៗ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services