Connect with us

ព័ត៌មានជាតិ

គម្រោង​ផ្សារទំនើបថ្មីមួយទៀត នឹង​លេច​រូបរាងនៅ​កណ្តាល​ក្រុងកោះ​ពេជ្រឆាប់ៗ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងបើកផ្សារទំនើប ព្រីនស៍ សឃ្វែរ (Prince Square) ដែលជាគម្រោងពាណិជ្ជកម្មដំបូង​របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងលេចចេញជារូបរាងនៅកណ្តាលក្រុងកោះពេជ្រ​ឆាប់ៗនេះ។

ជាអគារផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតយក្ស ដែលមានទំហំ ៣៥០០០ ម៉ែត្រការ៉េ កម្ពស់ ៤ជាន់​ ដែលមានរោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួន​កម្សា​ន្តកុមារ និងហាងសម្លៀកបំពាក់ ទាន់សម័យស្ថិតនៅក្នុងទីក្រុងកោះពេជ្រ ខណ្ឌចំការមន។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែង​នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការនៃគម្រោងផ្សារទំនើប  ព្រីនស៍ ស​ឃ្វែរ នៅល្ងាចថ្ងៃទី ២៥ ខែមករានេះថា គម្រោង Prince Square គឺជាគម្រោងពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប​ដែលនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិត សម្រាំងផលិតផលម៉ាក់ល្បីៗលំដាប់ពិភពលោក។

លោកថា គមោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្ម ដែលសមស្របបំផុតទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ក្នុងការកៀរគរចំនួនភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា​កាន់តែច្រើនឡើង។

នាយកប្រតិបត្តិក្រុមហ៊ុន  ព្រីនស៍ រៀល អ៊ីស្ទេត លោក Steven Wang បាន ថ្លែងថា Prince Square បានវិនិយោគធនធានមនុស្ស​និងធនធានសម្ភារៈជាច្រើនតាំងពីដំ​ណាក់កាល​ដំបូងនៃការធ្វើផែនការ ដោយទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងមកម្ល៉េះ៕

អត្ថបទ៖ ស្រី រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម