ព័ត៌មានជាតិ
ក្រសួងកសិកម្ម បន្តអនុញ្ញាតឲ្យនាំចូលត្រី៤ប្រភេទពីវៀតណាមឡើងវិញ
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចផ្អាកការនាំចូលជាបណ្ដោះអាសន្នប្រភេទត្រីមួយចំនួន ដែលវារីវប្បករកម្ពុជាផលិតបានច្រើន ដើម្បីដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្ម និងជំរុញការផលិតក្នុងស្រុកឲ្យបានខ្លាំងក្លាដើម្បីឈានទៅរកការនាំចេញនៅពេលខាងមុខ។

យ៉ាងណាក៏ដោយ មួយខែក្រោយមក នៅថ្ងៃ៨ ខែកុម្ភៈ ក្រសួងបានចេញសេចក្ដីប្រកាសព័ត៌មានអនុញ្ញាតិឱ្យនាំចូលផលិតផលជលផលឡើងវិញ ជាពិសេសត្រីចំនួន៤ប្រភេទដូចជា ត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្ដោ តាមតម្រូវការជាក់ស្ដែងក្នុងស្រុក ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
តាមសេចក្ដីប្រកាសព័ត៌មានចុងក្រោយ ក្រសួងកសិកម្មនឹងបន្តពិគ្រោះយោបល់ជាមួយសមាគមវារីវប្បករនៅកម្ពុជា អាជីវករនាំចេញនាំចូលផលិតផលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលជាដៃគូរពាណិជ្ជកម្មរបស់កម្ពុជា ដើម្បីកសាងនិងទទួលស្គាល់លិខិតបទដ្ឋានបច្ចេកទេស។
តាមរយៈយន្តការជំរុញវារីវប្បកម្មកម្ពុជា ក្រសួងកសិកម្ម សហការជាមួយក្រសួងពាក់ព័ន្ធនឹងបន្តដោះស្រាយបញ្ហាប្រឈមរបស់វារីវប្បករកម្ពុជា ដើម្បីអភិវឌ្ឍវិស័យវារីវប្បកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វារីវប្បករស្របតាមគោលការណ៍ពាណិជ្ជកម្មសេរី។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាន៍ថា ការនាំចូលត្រីចូលមកកម្ពុជាឆ្នាំ២០២០ពីប្រទេសជិតខាងមានចំនួន ១៧,០០០ តោន។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០របស់ក្រសួងកសិកម្ម ការចិញ្ចឹមត្រី និងបង្គារអនុវត្តបានជាង៤សែនតោននៅឆ្នាំ២០២០ ដែលមានការកើនឡើងជិត១សែនតោន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩៕

អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


