សេដ្ឋកិច្ច
អូម៉ង់-វៀតណាម ពិចារណាវិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងថាមពលបៃតង នៅកម្ពុជា
ប្រតិភូអូម៉ង-វៀតណាម កំពុងពិចារណាវិនិយោគបន្ថែមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យថាមពលបៃតង នៅក្នុងប្រទេសកម្ពុជា ដើម្បីសន្តិសុខស្បៀង និងថាមពល។

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូប្រទេសអូម៉ង់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះ លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីភាពបើកចំហរនៃរបបវិនិយោគនៅកម្ពុជា ដោយវិនិយោគិនបរទេសក៏អាចវិនិយោគ ១០០% ក្នុងវិស័យជាច្រើនដែលរួមមាន វិស័យកសិកម្ម កម្មន្តសាល ទេសចរណ៍ និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយទទួលបាននូវការលើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ ដូចវិនិយោគិនកម្ពុជាដែរ។
ជាពិសេស កត្តាដែលកម្ពុជាទទួលបានភាពទាក់ទាញនៅក្នុងការវិនិយោគផ្ទាល់ពីបរទេស ខណៈស្ថានភាពនៅតំបន់មជ្ឈឹមបូព៌ាកំពុងស្ថិតក្នុងវិបត្តិនៃសង្គ្រាម។
ជាការឆ្លើយតប លោក Nguyen Xuan Giao នាយកប្រតិបត្តិ ភ្នាក់ងារវិនិយោគអូម៉ង់-វៀតណាម បានបង្ហើបឱ្យដឹងថា ខ្លួនក៏កំពុងពិចារណាលើការវិនិយោគបន្ថែមលើវិស័យចំនួន ៣ នៅកម្ពុជា ដូចជា ការកែច្នៃម្ហូបអាហារ និងវិស័យថាមពលបៃតង ជាពិសេសឆន្ទៈនៅនៅក្នុងការស្វែងរកដៃគូវិនិយោគបន្ថែមផងដែរ។

គួរជម្រាបថា ជាងមួយទសវត្សមកនេះ អាជ្ញាធរវិនិយោគអូម៉ង់ បាននិងកំពុងវិនិយោគលើគម្រោងមួយចំនួន នៅក្នុងតំបន់ក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ភស្តុភារកម្ម អចលនទ្រព្យ ទឹកស្អាត បច្ចេកវិទ្យា និង សេវាកម្មលក់រាយជាដើម ដោយទុនវិនិយោគទាំងនេះ គឺជាទុនបម្រុងពីការលក់ប្រេងរបស់រដ្ឋាភិបាលអូម៉ង់ផ្ទាល់តែម្តង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


