សេដ្ឋកិច្ច
ក្រសួងកសិកម្មលើកទឹកចិត្តកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញច្រើនពីដំណាំស្វាយចន្ទី
កញ្ញា អ៉ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា សព្វថ្ងៃក្រសួងចង់ឱ្យប្រជាកសិករចូលរួមជាមួយក្រសួង ក្នុងការចងក្រងគ្នានៅក្នុងទម្រង់កសិកម្មទំនើបលើដំណាំស្វាយចន្ទី ដើម្បីឱ្យប្រជាកសិករទទួលបានផលប្រយោជន៍ជាលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន។

អ្នកនាំពាក្យក្រសួងកសិកម្ម លើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយ កម្ពុជាថ្មី កាលពីសប្តាហ៍មុន ជុំវិញនឹងប្រធានបទទីផ្សារគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ កន្លងមក កសិករតែងមានការត្អួញត្អែរពីការប្រមូលផលដំណាំស្វាយចន្ទីបានតិច ដាំដំណាំស្វាយចន្ទីខាតបង់ច្រើន ទីផ្សារធ្លាក់ចុះ ជាដើម។
នៅត្រង់ចំណុចដែលក្រសួងជំរុញឱ្យកសិករចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបនេះ កញ្ញា អ៊ឹម រចនា បានពន្យល់ថា កសិករមិនចាំបាច់ចំណាយទុនក្នុងការបង្កើតសហគមន៍នោះទេ ពោល គឺប្រសិនជាកសិករមានដីដាំដុះដំណាំស្វាយចន្ទី១០ហិកតា ទៅ២០ហិកតា ឬ ១០០ហិកតា ដោយកសិករអាចដាក់ទុនដីនោះចងក្រងគ្នា នៅពេលប្រមូលផល គឺមានទីផ្សារស្រាប់ ដោយក្រសួងបានផ្សារភ្ជាប់ទៅនឹងសហគ្រាស និងអ្នកវិនិយោគ ដោយមានការបែងចែកផលលាភឱ្យកសិករទៅតាមចំនួនផ្ទៃដី និងដើមចន្ទីដែលកសិករមាន។

កញ្ញា អ៊ឹម រចនា បាននិយាយថា៖ “នេះ គឺជាអ្វីដែលក្រសួងកំពុងតែធ្វើ ហើយក្រសួងបានគិតគូរយ៉ាងច្បាស់ថា ការចូលរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើបនេះ វានឹងផ្តល់ផលប្រយោជន៍ច្រើនជូនទៅដល់ប្រជាសហគមន៍ ហើយអាចនឹងកាត់បន្ថយនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងបញ្ហាទុន បញ្ហាបច្ចេកទេស”។
បើក្រឡេកមកមើលពីបញ្ហាបច្ចេកទេសវិញ អ្នកនាំពាក្យខាងលើ បានលើកឡើងថា កសិករមួយចំនួនដែលមានការត្អូញត្អែរចំពោះការដាំដុះស្វាយចន្ទីមិនទទួលបានផលល្អ ភាគច្រើនប្រហែលមកពីកសិករដាំដុះតាមគ្នា ដោយមិនបានឈ្វេងយល់ពីប្ចេកទេសដាំដុះត្រឹមត្រូវនោះទេ។ អ្នកនាំពាក្យសង្កត់ធ្ងន់ថា កសិករដែលចូលរួមជាមួយសហគមន៍អាចលក់ចន្ទីក្នុងតម្លៃដូចកសិករទូទៅ ហើយពួកគាត់ទទួលបានប្រាក់ចំណេញ ខុសពីកសិករដែលមិនបានចូលរួម រួចលក់ក្នុងតម្លៃដូចគ្នាតែមិនចំណេញទៅវិញ។ កញ្ញា អ៊ឹម រចនា បន្តថាកសិករដែលចូលរួមជាមួយសហគមន៍មានឱកាសទទួលបានការបណ្តុះបណ្តាលពីបច្ចេកទេសដាំដុះ ការថែទាំដំណាំ ជាប់លាប់ទាំងយុទ្ធសាស្ត្រគ្រប់គ្រង និងវាយលុកទីផ្សារដើម្បីទាញបានតម្លៃខ្ពស់។

អ្នកនាំពាក្យក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ក៏បានលើកទឹកចិត្តដល់ប្រជាកសិករគ្រប់រូបមានការឈ្វេងយល់ពីការដាំដុះដំណាំឱ្យបានត្រឹមត្រូវ មិនមែនសំដៅតែដំណាំស្វាយចន្ទីនោះទេ គឺគ្រប់ដំណាំទាំងអស់ ដាំដុះគិតគូរពីទីផ្សារ និងផ្គត់ផ្គង់តាមតម្រូវការ ប្រសិនជាដាំដុះមិនបានត្រឹមត្រូវ នឹងធ្វើឱ្យកសិករខាតបង់ច្រើន។ កញ្ញាបន្ថែមថា ក្រសួងនឺងធ្វើការជាប់លាប់ជាមួយកសិករទោះបីកសិករមិនចូលរួមជាមួយសហគមន៍ក៏ដោយ មន្ត្រីកសិកម្មនឹងជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងស្វែងរកទីផ្សារសម្រាប់កសិករផងដែរ៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


