Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាកូរ៉េងើបឡើងវិញនៅដើមឆ្នាំនេះ

បានផុស

នៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមមានភាពប្រសើរឡើងវិញហើយនៅដើមឆ្នាំ ២០២១ នេះ។ តួលេខពីសមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​ (KITA) បានបង្ហាញថា ប្រទេសកម្ពុជាបាននាំចេញផលិតផលនានាក្នុងទំហំទឹកប្រាក់ចំនួន ៣២,៣ លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូងក្នុងខែមករា ដែលកើនឡើង ២ភាគរយ។ ខណៈកូរ៉េខាងត្បូងនាំចូលផលិតផលមកកម្ពុជាមានទំហំទឹកប្រាក់ចំនួន ៥២,២លានដុល្លារ កើនឡើង១២,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការងើបឡើងវិញនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរស្របពេលដែលប្រទេសទាំងពីរ​គ្រោង​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (CKFTA) នៅ​ក្នុង​ខែ​មិថុនា ​ឆ្នាំ​២០២១​ ខាង​មុខ​នេះ​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​បញ្ចប់​ការ​ចរចា​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​កុម្ភៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CKFTA មានគោលដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានភាពទូលំទូលាយ ដោយផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមក សំដៅបង្កើនផលប្រយោជន៍សេដ្ឋកិច្ច និងសុខមាលភាពប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។

លើសពីនេះប្រទេសទាំងពីរជឿជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីនេះអាចជួយស្តារឡើងវិញនូវសេដ្ឋកិច្ចបានឆាប់រហ័សក្នុងអំឡុងពេល និងក្រោយពេលវិបត្តិកូវីដ-១៩។

កម្ពុជាគឺជាគោលដៅនាំចេញទី៦០របស់កូរ៉េខាងត្បូងដែលមានទំនិញសំខាន់ៗដូចជាភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯកម្ពុជាវិញបាននាំ ទំនិញទៅកូរ៉េខាងត្បូងភាគច្រើនគឺជាសម្លៀកបំពាក់និងផលិតផលស្បែកជើង កាបូប ជាដើម។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់សារព័ត៌មានថា៖ “ខ្ញុំយល់ថាការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរគឺជាសញ្ញាមួយ ល្អសម្រាប់ប្រទេសទាំងពីរដែលឈានទៅដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េដែលនឹងធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំធំជាងនេះ”។

លោក លឹម ហេង បានបន្តថា កម្ពុជាមានឱកាសពង្រីកនូវផលិតផលរបស់ខ្លួនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ លោកជឿថា ផលិតផលដែលកើតចេញពីវត្ថុធាតុក្នុងស្រុកជាពិសេសផលិតផលកសិកម្ម និងធនធានរ៉ែដែលកម្ពុជាមានអាចក្លាយជាផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារកូរ៉េ ហើយបណ្តាក្រុមហ៊ុនបរទេសនានា រាប់ទាំង  ក្រុមហ៊ុនកូរ៉េផងដែរនឹងចូលមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនដើម្បីនាំចេញផលិតផលទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិកក៏ដូចជាសាធារណរដ្ឋកូរ៉េផងដែរ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទំហំទឹកប្រាក់ចំនួន ៨៨៤ លានដុល្លារ កាលពីឆ្នាំ២០២០ មានការថយចុះចំនួន ១៤ភាគរយបើ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ។ ចាប់ពីខែមករាដល់ខែធ្នូឆ្នាំ២០២០ប្រទេសកម្ពុជាបាននាំចេញផលិតផលក្នុងទំហំទឹកប្រាក់ចំនួន៣១៧លានដុល្លារទៅកាន់ប្រទេសកូរ៉េខាងត្បូង ពោលគឺធ្លាក់ចុះ១៨ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩កន្លងទៅ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម