សេដ្ឋកិច្ច
ARDB ដាក់ទិសដៅប្រែក្លាយជាធនាគារពាណិជ្ជឈានមុខគេលើវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម
ភ្នំពេញ៖ អគ្កនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)លោក កៅ ថាច បានដាក់ផែនការក្នុងការប្រែក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការអនុវត្តគម្រោងទាក់ទងនឹងហិរញ្ញប្បទានបៃតង។
ថ្លែងក្នុងពិធិសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យកណ្តាលថ្មីនៃធនាគារ ARD កាលពីថ្ងៃទី៣០ខែមេសាកន្លងទៅនេះ លោក កៅ ថាច បានលើកឡើងថា ធនាគារ បាននិងកំពុងធ្វើ២០២៤កម្មផែនទីចង្អុលផ្លូវរយៈពេល១០ឆ្នាំ (២០២៤-២០៣៣) ដែលមាន ចក្ខុវិស័យក្លាយទៅជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការអនុវត្តគម្រោងទាក់ទងនឹងហិរញ្ញប្បទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រូលអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានថ្លែងបន្តទៀតថាថា៖«បច្ចុប្បន្នធនាគារមានបណ្តាញសាខានិងការិយាល័យចល័តចំនួន១៤នៅតាមបណ្តាខេត្តក្រុង។ មូលនិធិភាគទុនិកកើនដល់ប្រមាណ១៧០លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ២២ភាគរយក្នុងមួយឆ្នាំ»។
លោកថា សម្រាប់សំពៀតឥណទាន កើនដល់ប្រមាណ៤២៣លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ដែលមានកំណើនជាមធ្យមប្រមាណ២៨ភាគរយក្នុង១ឆ្នាំ ខណៈដែរ ទ្រព្យសកម្មរសរុបកើនរហូតដល់៤៦០លានដុល្លារនៅឆ្នាំ២០២៣ដែលមានកំណើនជាមធ្យមប្រមាណ២៣ភាគរយក្នុង១ឆ្នាំ។

លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice (Cambodia) Co., Ltd មានទំនុកចិត្តថា ក្រុមហ៊ុននាំចេញជាច្រើនដែលតែងតែរាយការណ៍ពីការខ្វះខាតដើមទុនក្នុងរដូវប្រមូលផលស្រូវនឹងអាចបង្កើនការទិញស្រូវពីកសិករ ដើម្បីកិនស្រូវសម្រាប់នាំចេញ ក៏ដូចជាស្តុកទុក។
លោកបន្ថែមថា៖«រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជានិច្ចក្នុងការលើកស្ទួយវិស័យស្រូវអង្ករ ដោយសារយើងធ្លាប់ជួបប្រទះនឹងការខ្វះខាតដើមទុនក្នុងការទិញស្រូវពីកសិករ ដែលនាំឱ្យមានឧបសគ្គ និងការធ្លាក់ចុះតម្លៃ»។
លោកបន្តថា៖«វិស័យឯកជនបានសហការគ្នាជាមួយក្រសួងកសិកម្ម ម្តងហើយម្តងទៀត ដើម្បីជួយកសិករ ជាទុនដែលរដ្ឋាភិបាលគ្រោងនឹងបញ្ចេញ នឹងជួយលើកកម្ពស់វិស័យនេះបន្ថែមទៀត ហើយជាពិសេសជួយរក្សាស្ថិរភាពតម្លៃជូនប្រជាពលរដ្ឋ»។
លោក កៅ ថាច ធ្លាប់បានលើកឡើងកាលពីខែកុម្ភៈថា ធនាគារលោកបានរៀបចំហិរញ្ញប្បទានពិសេសក្រោមកម្មវិធីហិរញ្ញប្បទាន ១០០លានដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


