កីឡា
ព្រុំ សំណាង លេងបាល់ទាត់លើកទី១ ភ័យជាងប្រដាល់»
កីឡាករប្រដាល់ ព្រុំ សំណាង មានអារម្មណ៍ភ័យជាងការឡើងប្រដាល់នៅពេលរូបគេបានលេងបាល់ទាត់លើកទី១ក្នុងព្រឹត្តិការណ៍«រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា» កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រោយចប់ការប្រកួត ព្រុំ សំណាង បានប្រាប់ថា រូបគេមិនសូវដឹងពីច្បាប់ទម្លាប់ និងរបៀបលេងបាល់ទាត់ទេ ដូច្នេះសម្រាប់ការបង្ហាញខ្លួនលើកទី១បានធ្វើឲ្យរូបគេភ័យផង អផងដោយបារម្ភខុសបច្ចេកទេស និងប៉ះទង្គិចដល់កីឡាករផ្សេង។

«នេះជាលើកទី១ដែលខ្ញុំបានលេងបាល់ទាត់ តែអារម្មណ៍សប្បាយប្លែក។ ចាប់ពីពេលនេះទៅ ខ្ញុំចង់ចំណាយពេលលេងបាល់ទាត់ខ្លះក្នុងមួយសប្តាហ៍ដើម្បីកុំឲ្យថ្ងៃក្រោយអត់ស្គាល់បាល់ទាត់។ សម្រាប់ការលេងលើកទី១នេះ ខ្ញុំមានអារម្មណ៍សប្បាយផង ភ័យផង ភ័យជាងនៅលើសង្វៀន ពីព្រោះខ្ញុំមិនសូវដឹងពីរបៀបលេង»។

ការបង្ហាញខ្លួនលើកទី១របស់ ព្រុំ សំណាង បានប៉ះទង្គិចដៃគូដូចអ្វីដែលរូបគេបារម្ភមែនគឺប៉ះទង្គិចជាមួយតារាចម្រៀង គូម៉ា។ កីឡាករប្រដាល់រូបនេះបាននិយាយថា ៖«ខ្ញុំចង់អរគុណដល់ Idol គឺគូម៉ា។ ខ្ញុំស្រឡាញ់ចូលចិត្តគាត់ ហើយប៉ះទង្គិចគ្នាចំ Idol របស់ខ្ញុំ ហើយក៏សូមទោសដែលកែងរបស់បងប៉ះប្អូន។ បងសូមទោសប្អូន»។

ព្រឹត្តិការណ៍នេះពិតជាល្អខ្លាំងមែនទែន។ ម្នាក់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន ហើយព្រឹត្តិការណ៍បានផ្តល់ឱកាសឲ្យបានជួបសម្តេចផ្ទាល់។ ព្រុំ សំណាង បានប្រាប់ថា ៖«ខ្ញុំបានចាប់ដៃសម្តេច ហើយយកដៃសម្តេចដាក់លើក្បាលខ្ញុំ។ អូ! ពិតជារំភើបខ្លាំងណាស់ មិនងាយបានជួបសម្តេចផ្ទាល់ទេ»។

កីឡាករបានបន្តថា ៖«ពីដំបូងឡើយ ខ្ញុំមិននឹកស្មានថា បានលេងទេ តែដល់ពេលគ្រូដូរចូល ហើយពិធីការិនីប្រកាសឈ្មោះរបស់ខ្ញុំ ស្រាប់តែអ្នកគាំទ្រស្រែកហោពេញស្តាត អូ! ខ្ញុំរំភើបខ្លាំងមែនទែន។ និយាយទៅ អារម្មណ៍នៅលើទីលានបាល់ទាត់ខុសប្លែកពីអារម្មណ៍នៅលើសង្វៀនប្រដាល់»។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពក្រោមមូលបទ«រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា»កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានអ្នកទស្សនាផ្ទាល់ជាង៣ម៉ឺននាក់ទទួលបានថវិកាជាង៥លានដុល្លារសហរដ្ឋអាមេរិក៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


