ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ផ្លូវហាយវ៉េនៅ ចិន កើនដល់ ៣៦ នាក់
ចំនួនអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាក់ផ្លូវហាយវ៉េមួយកន្លែង ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនបានកើនឡើងដល់ ៣៦ នាក់ហើយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី១ ខែឧសភា ។

ហេតុការន៍នេះបានកើតឡើងនៅផ្លូវហាយវ៉េមួយកន្លែងដែលតភ្ជាប់រវាងទីក្រុង Meizhou និងស្រុក Dabu ក្នុងខេត្ត ក្វាងទុងនៅវេលាម៉ោងប្រហែល ២ និង ១០ នាទីរសៀលកាលពីថ្ងៃពុធ ខណៈប៉ុន្មានសប្ដាហ៍ថ្មីៗនេះខេត្តដែលជារោងចក្រថាមពលឧស្សាហកម្ម និងមានប្រជាជនរស់នៅច្រើនមួយនេះទទួលរងនូវព្យុះភ្លៀងខុសពីធម្មតាដែលបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីនៅក្នុងតំបន់មួយចំនួន ។
ផ្លូវនេះបានបាក់ប្រវែងជិត ១៨ ម៉ែត្រដែលបានបណ្តាលឲ្យរថយន្តចំនួន ២០ គ្រឿងជាប់គាំង និងមានមនុស្សសរុប ៥៤ នាក់ស្ថិតនៅក្នុងហេតុការណ៍ ក្នុងនោះមានមនុស្ស ៣៦ នាក់បានស្លាប់ ហើយមួយចំនួនទៀតរងរបូស ខណៈអាជ្ញាធរបញ្ជូនមនុស្សប្រហែល ៥០០ នាក់ទៅកាន់កន្លែងកើតហេតុដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជាគ្រោះមហន្តរាយចុងក្រោយបង្អស់ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុនៅក្វាងទុងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ កាលពីខែមុន ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ក្នុងខេត្តមួយចំនួនដែលបានឆក់យកជីវិតមនុស្ស ៤ នាក់ និងបង្ខំឲ្យជម្លៀសមនុស្សជាង ១០០,០០០ នាក់ ។
ទន្ទឹមនោះ កាលពីសប្តាហ៍មុន ខ្យល់ព្យុះកំបុតត្បូងបានបោកបក់សម្លាប់មនុស្ស ៥ នាក់នៅទីក្រុងក្វាងចូវ ស្របពេលប្រទេសចិនកំពុងប្រឈមនូវបញ្ហាគ្រោះធម្មជាតិជាញឹកញាប់ ជាពិសេសគ្រោះទឹកជំនន់ ខណៈប្រទេសផ្សេងៗទៀតកំពុងប្រឈមនឹងបញ្ហារលកកម្ដៅកើនឡើងទៅវិញ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


