កីឡា
ភ្លើងគប់អូឡាំពិក២០២៤ ធ្វើដំណើរទៅបារាំងតាមការរត់បណ្ដាក់ចុងក្រោយ
ភ្លើងគប់កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ បានកំពុងធ្វើដំណើរទៅប្រទេសបារាំង កាលពីថ្ងៃសៅរ៍តាមរយៈនាវា៣គ្រឿង ដើម្បីបង្ហាញពីការរត់បណ្តាក់ចុងក្រោយមុនពេលពិធីបើកកីឡាអូឡាំពិកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា។

នាវាដែលមានឈ្មោះ ”Belem” បានចាកចេញពីកំពង់ផែ Piraeus ប្រទេសក្រិក នៅពេលព្រឹកសម្រាប់ការធ្វើដំណើររយៈពេល១១ថ្ងៃឆ្ពោះទៅកាន់ទីក្រុង Marseille ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយអ្នកតាំងលំនៅក្រិក Phocaea ប្រហែល ៦០០ឆ្នាំមុនគ.ស នៅថ្ងៃទី៨ ខែឧសភា។
អ្នករៀបចំកម្មវិធីអូឡាំពិក២០២៤ បានទទួលអណ្តាតភ្លើងកាលពីថ្ងៃសុក្រ នៅក្នុងពិធីមួយនៅកីឡដ្ឋាន Panathenaic របស់ទីក្រុងអាតែន ជាកន្លែងប្រកួតកីឡាអូឡាំពិកទំនើបដំបូងគេក្នុងឆ្នាំ១៨៩៦ បន្ទាប់ពីធ្វើពិធីសុំភ្លើងកាលពីសប្តាហ៍មុននៅក្នុងទីក្រុងបុរាណ Olympia ដើម្បីរត់ក្នុងប្រទេសក្រិក រយៈពេល ១១ថ្ងៃ។

បន្ទាប់ពីពិធីដ៏ខ្លីមួយនៅកំពង់ផែ Piraeus កាលពីថ្ងៃសៅរ៍ នាវាបានចេញដំណើរទៅកាន់ប្រទេសបារាំង។ អ្នកទស្សនាប្រមាណ ១៥ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីនេះនៅកំពង់ផែ Old Port ក្នុងទីក្រុង Marseille ដែលនឹងក្លាយជាទីតាំងរៀបចំការប្រកួតកីឡាទូកក្តោងផងដែរ និងជាការចាប់ផ្តើមនៃការបញ្ជូនភ្លើងគប់បន្ត ដើម្បីរត់ក្នុងប្រទេសបារាំងរយៈពេល ៦៨ថ្ងៃនៅទូទាំងប្រទេស។
អ្នកកាន់ភ្លើងគប់ចុងក្រោយនៅទីក្រុង Marseille នឹងឡើងលើដំបូលកីឡដ្ឋាន Velodrome នៅថ្ងៃទី៩ ខែឧសភា ហើយការរត់បន្តនឹងបញ្ចប់នៅទីក្រុងប៉ារីសនៅថ្ងៃទី២៦ ខែកក្កដា ជាមួយនឹងពន្លឺភ្លើងចង្ក្រានអូឡាំពិកក្នុងអំឡុងពិធីបើកព្រឹត្តិការណ៍នៅតាមដងទន្លេសែន។

អ្នករៀបចំសង្ឃឹមថា ពិធីបើកដែលដង្ហែដោយទូកចំនួន ១៦០គ្រឿងដើម្បីដឹកអត្តពលិកមកពីជុំវិញពិភពលោក នឹងធ្វើដំណើរលើផ្លូវទឹកចម្ងាយ៦គីឡូម៉ែត្រឆ្ពោះទៅកាន់ប៉មប្រាសាទ Eiffel Tower នឹងបង្ហាញទស្សនីយភាពដ៏អស្ចារ្យ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


