ព័ត៌មានអន្ដរជាតិ
អាមេរិក ថា រុស្ស៊ីលួចប្រើអាវុធគីមីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន
សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ី ថាបានបំពានច្បាប់ហាមឃាត់អន្តរជាតិលើការប្រើប្រាស់អាវុធគីមីមានផ្ទុកសារធាតុ chloropicrin និងឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងសង្គ្រាមប្រយុទ្ធតតាំងជាមួយអ៊ុយក្រែន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១ ខែឧសភា។

ក្រសួងការបរទេសអាមេរិក បានរៀបរាប់ថា “ការប្រើប្រាស់សារធាតុគីមីដូច្នេះមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ ហើយវាប្រហែលជាត្រូវបានជំរុញដោយបំណងរបស់កងកម្លាំងរុស្ស៊ី ដើម្បីបណ្ដេញកងកម្លាំងអ៊ុយក្រែនចេញពីទីតាំងឈរជើង ហើយសម្រេចបាននូវកលល្បិចលើសមរភូមិ”។
បន្ថែមពីការចោទប្រកាន់នេះ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយក្នុងនោះមានអង្គភាពរដ្ឋចំនួន៣ ដែលជាប់ពាក់ព័ន្ធនឹងកម្មវិធីអាវុធគីមីនិងជីវសាស្ត្ររបស់រដ្ឋាភិបាលក្រុងម៉ូស្គូ និងក្រុមហ៊ុនចំនួន៤ ផ្សេងទៀត ដែលបានប្រកាសគាំទ្រអង្គភាពទាំង៣របស់រុស្ស៊ី។ ទណ្ឌកម្មនេះនឹងបង្កកទ្រព្យសម្បត្តិទាំងឡាយណាដែលអង្គភាពទាំង៣មាននៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងហាមឃាត់ជនជាតិអាមេរិកទាំងអស់មិនឲ្យធ្វើជំនួញជាមួយពួកគេទៀតឡើយ។

គួររំឭកថា សារធាតុគីមី chloropicrin ត្រូវចាត់ចូលក្នុងបញ្ជីខ្មៅរបស់អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ហើយមានតួនាទីអនុវត្ត និងឃ្លាំមើលការអនុលោមតាមអនុសញ្ញាអាវុធគីមីឆ្នាំ១៩៩៣។
ប្រទេសដែលបានប្រើប្រាស់អាវុធគីមីដំបូងគេបង្អស់នៅក្នុងសង្គ្រាម គឺជាប្រទេសអាល្លឺម៉ង់។ អាល្លឺម៉ង់ បានប្រើអាវុធគីមីនៅអំឡុងសង្គ្រាមលោកលើកទី១ឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។

កាលពីដើមខែមេសា សារព័ត៌មាន Reuters បានធ្លាប់ចុះផ្សាយថា យោធារុស្ស៊ីបានលួចប្រើឧស្ម័នបង្ហូរទឹកភ្នែកខុសច្បាប់លើក្រុមកុប្បកម្ម នៅភាគខាងកើតប្រទេសអ៊ុយក្រែន ក្នុងរយៈពេលជាង២ឆ្នាំមកហើយ។ ក្រៅតែពីឧស្ម័នហាមឃាត់ និងសារធាតុគីមី chloropicrin កងកម្លាំងរុស្ស៊ីក៏បានប្រើគ្រាប់បែបដៃមានផ្ទុកសារធាតុ CS និង CN ផងដែរ។ អ៊ុយក្រែន ថា មានយ៉ាងហោចណាស់ទាហានចំនួន៥០០នាក់បានស្រូបចូលនូវសារធាតុគីមី ហើយក្នុងនោះមានម្នាក់បានបាត់បង់ជីវិត។
ទាក់ទិននឹងការចោទប្រកាន់ រុស្ស៊ីបានឆ្លើយបដិសេធមិនទទួលស្គាល់ ហើយអះអាងថា ឃ្លាំងអាវុធគីមីលែងមានទៀតនៅលើទឹកដីរបស់ខ្លួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


