Connect with us

ជីវិតកម្សាន្ដ

Jang Ki Yong ធ្វើដាក់ Song Hye Kyo យ៉ាងផ្អែមល្ហែម ខណៈ Song Joong Ki មិនដែលធ្វើឡើយ

បានផុស

នៅ

កាលពី ២ ឆ្នាំមុន Jang Ki Yong គឺជាឈ្មោះគួរឲ្យកត់សម្គាល់ នៅពេលដែលគាត់បានបង្ហាញខ្លួនជាមួយ Song Hye Kyo នៅក្នុងខ្សែភាពយន្តមនោសញ្ចេតនា Now We Are Breaking Up ។ ថ្វីត្បិតតែស្គ្រីបរបស់ភាពយន្តនេះ មានការវាយតម្លៃទាបក៏ដោយ ប៉ុន្តែ ភាពស៊ីសង្វាក់គ្នារវាងគូនេះ ទោះមានវ័យចាស់ជាងគ្នា១១ឆ្នាំ តែបែរទទួលបានការសរសើរជាច្រើន។

ជាងនេះទៅទៀត ការដែលអ្នកទាំងពីរស្និទ្ធស្នាលនឹងគ្នាខ្លាំងនៅពីក្រោយឆាក ហើយនៅតែគាំទ្រគ្នាទៅវិញទៅមក សូម្បីតែរឿងក្រោយចប់ក៏ដោយ ក៏ធ្វើឲ្យមានពាក្យចចាមអារ៉ាមថាទាក់ទងគ្នាផងដែរ។ សូម្បីតែពេលដែល Jang Ki Yong បានចូលបម្រើការងារជាយោធា ក៏ Song Hye Kyo ថែមទាំងបានមកបន្ទាយ ដើម្បីសួរសុខទុក្ខលោកផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ Jang Ki Yong និងតារាសម្ដែងពីរនាក់ Kim Joo Hun និង Yoon Na Moo បានបញ្ជូនឡានអាហារទៅកាន់ឈុត Dark Nuns ជាកន្លែងដែល Song Hye Kyo កំពុងថតដើម្បីគាំទ្ររៀមច្បងរបស់ពួកគេ។

អ្នកលេងអ៊ីនធឺណែតជាច្រើនជឿថា នេះជាសកម្មភាពដ៏ស្រស់ស្អាតរបស់ Jang Ki Yong សម្រាប់គូស្នេហ៍ដែលមានពាក្យចចាមអារ៉ាមជាមួយ Song Hye Kyo ដែលបង្ហាញយ៉ាងច្បាស់ថាតារាសម្តែងរូបនេះតែងតែតាមដាន​ និងគាំទ្រមកលើរូបនាងអស់រយៈពេលជាយូរមកហើយ។

ដោយឡែក នៅលើវេទិកា អ្នកលេងអ៊ីនធឺណិតជាច្រើនបានសរសើរពីភាពឆ្លាតវៃរបស់ Jang Ki Yong ធ្វើដាក់ Song Hye Kyo។ អ្នក​ខ្លះ​ទៀត​បាន​លើក​ឡើង​ពី​ទង្វើ​គ្មាន​បេះដូង​របស់ Song Joong Ki កាលពី​អតីតកាល ​ពេល​ដែល​គាត់​នៅ​មាន​ស្នេហា​ជាមួយ Song Hye Kyo។ អ្នកលេងអ៊ីនធឺណែតគិតថា Song Joong Ki ក៏គួររៀនពីរបៀបដែល Jang Ki Yong កំពុងប្រព្រឹត្តចំពោះ Song Hye Kyo ដើម្បីរក្សាទំនាក់ទំនងទាំងអស់ក្នុងជីវិត។

គេដឹងថាតាំងពីស្រលាញ់គ្នារហូតដល់រៀបការ Song Joong Ki មិនដែលផ្ញើឡានទៅជួយគូស្នេហ៍របស់គាត់ជាសាធារណៈទេ។ មានតែ Song Hye Kyo ប៉ុណ្ណោះ​ ដែលបានផ្ញើឡានកាហ្វេទាំងមូលទៅកាន់ឈុត Battleship Island (ឈ្មោះភាពយន្តបណ្តោះអាសន្ននៅពេលនោះ) ដែលជាគម្រោងភាពយន្តបន្ទាប់ដែល Song Joong Ki ចូលរួមបន្ទាប់ពីរឿង Descendants of the Sun ។

នៅលើរូបថតដែលកំពុងរីករាលដាល សាររបស់ Song Hye Kyo អាចត្រូវបានគេឃើញសរសេរនៅលើតួរថយន្តថា “Song Joong Ki និងសមាជិកផ្សេងទៀតនៃក្រុមភាពយន្ត Battleship Island សូមអ្នកទាំងអស់គ្នារឹងមាំឡើង!”។ តាមរយៈនេះ គេអាចសង្កេតឃើញថា មូលហេតុដែលគូស្នេហ៍ Song-Song បែកបាក់គ្នាមួយផ្នែក គឺដោយសារតែបុគ្គលិកលក្ខណៈមិនសមហេតុផលរបស់ Song Joong Ki មិនដូចតារាសម្ដែង Jang Ki Yong​ នោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចម្រៀង BIBI ទម្លាយថា នាងតស៊ូជាមួយជំងឺភ័យស្លន់ស្លោអស់ពេលជាយូរហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម