សេដ្ឋកិច្ច
រតនាគារអាមេរិក គ្រោងព្រមានថា AI អាចបង្កហានិភ័យធ្ងន់ធ្ងរក្នុងប្រព័ន្ធហិរញ្ញវត្ថុ
រដ្ឋលេខាធិការរតនាគារសហរដ្ឋអាមេរិក លោកស្រី ចាណិត យេឡិន គ្រោងនឹងព្រមានដល់អ្នកធនាគារ និងនាយកប្រតិបត្តិបច្ចេកវិទ្យាផ្សេងៗថា បញ្ញាសិប្បនិម្មិត (AI) អាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ប្រព័ន្ធហិរញ្ញវត្ថុ ទោះបីវាផ្ដល់ប្រយោជន៍ច្រើនក៏ដោយ។

យោងតាមការចុះផ្សាយបណ្ដាញព័ត៌មាន CNN លោកស្រីនឹងបញ្ចូលការព្រមាននេះក្នុងសុន្ទរកថារបស់ខ្លួនអំឡុងសន្និសីទស្តីពីស្ថិរភាពហិរញ្ញវត្ថុ ដែលរៀបចំនៅថ្ងៃព្រហស្បតិ៍នេះ ។ ការព្រមានដដែល នឹងកើតឡើង ខណៈវិនិយោគិនប្រជែងគ្នាបញ្ច្រៀតចូលជាផ្នែកមួយនៃការរីកចម្រើន AI ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានាចាប់ផ្តើមការប្រណាំង AI ហើយនិយតករឯណោះវិញ ព្រួយបារម្ភអំពីអ្វីដែលអាចប្រព្រឹត្តទៅខុស។
គ្រោងសុន្ទរកថាដែល CNN បានឃើញ សរសេរយ៉ាងដូច្នេះថា ឱកាសដ៏ធំ និងហានិភ័យដ៏ធ្ងន់ធ្ងរ ដែលទាក់ទងនឹងការប្រើប្រាស់ AI របស់ក្រុមហ៊ុនហិរញ្ញវត្ថុ បានបង្កើនកម្រិតបញ្ហាដល់កំពូលនៃរបៀបវារៈរបស់និយ័តករហិរញ្ញវត្ថុ។
ពាក់ព័ន្ធនឹងឱកាស លោកស្រី យេឡិន នឹងលើកឡើងពីរបៀបដែល AI ត្រូវបានវិនិយោគិនប្រើប្រាស់ ដើម្បីគាំទ្រការព្យាករណ៍ និងការគ្រប់គ្រងផលប័ត្រ (portfolio) ខណៈធនាគារប្រើវាដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ និងសេវាកម្មជួយអតិថិជន។ លោកស្រីគ្រោងនឹងថ្លែងថា ការវិវត្តន៍ដ៏ឆាប់រហ័សរបស់ AI អាចត្រួសត្រាយផ្លូវដើម្បីធ្វើឱ្យសេវាកម្មហិរញ្ញវត្ថុមានតម្លៃថោក និងងាយស្រួលប្រើប្រាស់ ដោយចង្អុលទៅភាពជឿនលឿនក្នុងដំណើរការភាសាធម្មជាតិ ការផ្ទៀងផ្ទាត់រូបភាព និងការបង្កើត AI ។
យ៉ាងណាមិញ លោកស្រីនឹងបន្តយ៉ាងដូច្នេះថា៖ «ខ្ញុំដឹងថាអ្នកទាំងអស់គ្នានៅទីនេះ ក៏ទទួលស្គាល់ថា ការប្រើប្រាស់ AI ដោយស្ថាប័នហិរញ្ញវត្ថុ ក៏នឹងនាំហានិភ័យមកជាមួយឱកាសផងដែរ»។

កាលពីខែធ្នូកន្លងទៅ ក្រុមនិយ័តករអាមេរិកឈានមុខគេដឹកនាំដោយលោកស្រី យេឡិន បានព្រមានជាលើកដំបូងថា AI បង្កហានិភ័យដល់ប្រព័ន្ធហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុ បានកំណត់ជាផ្លូវការថា AI ជា «ភាពងាយរងគ្រោះកំពុងកើតឡើង»។
ក្នុងសុន្ទរកថាថ្ងៃព្រហស្បតិ៍ដដែល លោកស្រី យេឡិន នឹងព្រមានពីអ្វីនឹងដើរខុសក្នុងទីផ្សារហិរញ្ញវត្ថុ។ ជាឧទាហរណ៍ «ភាពស្មុគស្មាញ និងភាពមិនងាយយល់» នៃម៉ូដែល AI អាចបណ្តាលឱ្យមានបញ្ហា។ បញ្ហាគឺថា ម៉ូដែល AI ជាច្រើនដំណើរការជា «ប្រអប់ខ្មៅ» ដែលគេសំដៅលើប្រព័ន្ធ AI ខ្វះតម្លាភាព ដែលអ្នកប្រើប្រាស់ ឬប្រតិបត្តិករមិនដឹងពីការងារខាងក្នុងរបស់វា។ ប្រសិនបើក្រុមហ៊ុនផ្សេងៗនៅ Wall Street ពឹងផ្អែកលើម៉ូដែល AI អាថ៌កំបាំងបែបនេះ និយ័តករនឹងពិបាកយល់ថាតើប្រព័ន្ធរបស់វាពិតជាមានសុវត្ថិភាពប៉ុណ្ណា។
លោកស្រី យេឡិន ក៏គ្រោងនឹងលើកឡើងផងដែរនូវក្របខ័ណ្ឌគ្រប់គ្រងហានិភ័យមិនគ្រប់គ្រាន់ ជុំវិញហានិភ័យ AI និងភាពស្មុគស្មាញដែលកើតឡើង ពេលក្រុមហ៊ុនជាច្រើនពឹងផ្អែកលើទិន្នន័យ និងម៉ូដែល AI ដូចគ្នា។ លើសពីនេះ ម៉ូឌែល AI ជួនកាលអាចបញ្ចេញលទ្ធផលលំអៀង ហើយនោះអាចជាបញ្ហាចម្បងមួយនៅក្នុងពិភពពិត ជាពិសេសនៅពេលគេនិយាយអំពីការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។
បើតាម CNN នៅមានហានិភ័យផ្សេងៗទៀត ដែលមិនឃើញមានបង្ហាញក្នុងសុន្ទរកថារបស់លោក យេឡិន។ ឧទាហរណ៍ដូចជា ម៉ូដែល AI មានប្រវត្តិនៃការបង្កើតព័ត៌មានមិនពិត ឱ្យគេជឿស្លុងដូចមែនទែន៕
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


