ព័ត៌មានជាតិ
រដ្ឋមន្រ្តី៖ យុវជនយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា តែមិនបានភ្ជាប់ជាមួយការសិក្សាពីអក្សរសិល្ប៍ជាតិទេ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុវជនច្រើនយកចិត្តទុកដាក់តែលើការប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែ មិនបានផ្សារភ្ជាប់ជាមួយការសិក្សាស្វែងយល់ពីអក្សរសាស្ត្រអក្សរសិល្ប៍ជាតិនោះទេ។

រដ្ឋមន្ត្រីក្រសួងអប់រំ លើកឡើងបែបនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីបិទ ទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីបញ្ហាប្រឈមរបស់យុវជនខ្មែរក្នុងសម័យបច្ចុប្បន្ន ដែលជាសម័យជឿនលឿន និងជាសម័យ AI ថា ៖ “បញ្ហាប្រឈមនៃអំណានក្នុងយុគសម័យ AI ដែលយុវជនច្រើនយកចិត្តទុកដាក់តែលើការប្រើប្រាស់បច្ចេកវិទ្យា តែមិនបានផ្សារភ្ជាប់ជាមួយការសិក្សាស្វែងយល់ពីអក្សរសាស្ត្រអក្សរសិល្ប៍ជាតិនោះទេ”។

ជុំវិញករណីទាំងអស់នេះ លោកបណ្ឌិត បានលើកឡើងថា ក្រសួងត្រូវតែខិតខំប្រឹងប្រឹងបន្តការងារនេះបន្ថែមទៀត និងត្រូវពង្រឹងការដាក់បញ្ចូលកញ្ចប់អំណានដំបូងទៅក្នុងកម្មវិធីសិក្សាបណ្តុះបណ្ដាលគ្រូតែម្តង។ រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្តល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យចាប់ផ្តើមត្រួតពិនិត្យមើលបញ្ហាប្រឈមនៅតាមសាលារៀន ហើយប្រែក្លាយបញ្ហាប្រឈមទាំងនោះ ឱ្យទៅជាផែនការសកម្មភាពដែលត្រូវអនុវត្ត ក្នុងឆ្នាំ២០២៥នេះតែម្តង។
ចំពោះបញ្ហាខ្វះខាតបណ្ណាល័យ បណ្ឌិតសភាចារ្យ ក៏បានណែនាំឱ្យមានកិច្ចសហការជាមួយដៃគូអភិវឌ្ឍដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំបណ្ណាល័យអេឡិចត្រូនិក (ឌីជីថល) និងការប្រើប្រាស់ AI ដើម្បីបង្កើតសៀវភៅសិក្សា ដោយមានការចូលរួមគាំទ្រផ្នែកបច្ចេកទេសពីអ្នកជំនាញបច្ចេកវិទ្យា ដើម្បីជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ។

បើនិយាយពីការធ្លាក់ចុះនៃអារ្យធម៌ខ្មែរវិញ រដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់ថា មូលហេតុនៃការធ្លាក់ចុះអារ្យធម៌ខ្មែរ គឺមកពីកត្តាពីរយ៉ាង គឺការបាត់បង់ធនធានមនុស្ស និងសង្គ្រាមអូសបន្លាយយូរអង្វែង។ ហេុតនេះ លោកបណ្ឌិត បានសំណូមពរបុគ្គលគ្រប់រំ ត្រូវថែរក្សាឱ្យបាននូវសុខសន្តិភាព ដើម្បីឱ្យសេដ្ឋកិច្ចមានការអភិវឌ្ឍ និងរីកចម្រើនទៅមុខ ហើយការរស់នៅប្រកបដោយភាពសុខដុមរមនា៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


