Connect with us

សេដ្ឋកិច្ច

ម្ចាស់​រោងចក្រ​ត្រូវ​អនុវត្ត​លក្ខខណ្ឌ ២ ចំណុច​នេះ​ជា​មុន​សិន ​ទើបមាន​សិទ្ធិ​នាំ​ចេញ​ទំនិញ​ទៅ​បរទេស

បានផុស

នៅ

ម្ចាស់​ឬ​នាយក​រោងចក្រ​សហគ្រាស​និង​ការិយភារី​នៃ​ផ្នែក​វាយនភណ្ឌ​និង​កាត់ដេរ​សំលៀកបំពាក់ ​និងរោងចក្រសហគ្រាសផលិតផលិតផលធ្វើដំណើរនិង​កាបូបទាំងអស់ ត្រូវ​គោរព​និង​អនុវត្តតាមលក្ខខណ្ឌ២ចំណុចជាមុនសិន ទើបមានសិទ្ធិនាំចេញទំនិញក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​បរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងសេចក្តីណែនាំស្ដីពីការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ​នៅ​កម្ពុជា ​លើ​វិស័យនាំ​ចេញ​វាយនភណ្ឌ​និង​កាត់ដេរ​សម្លៀកបំពាក់​និង​ផលិតផលធ្វើដំណើរនិងកាបូប ដែលទើប​ទទួល​បាននៅថ្ងៃនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈនិងក្រសួងពាណិជ្ជកម្ម សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់ឬនាយករោងចក្រសហគ្រាសព្រមទាំងការីភារីនៃផ្នែក​វាយនភណ្ឌ​និង​កាត់ដេរ​សំលៀកបំពាក់​និង​រោងចក្រ​សហគ្រាស​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​ទាំងអស់​ដែល​ស្នើ​សុំចុះបញ្ជីទទួលសិទ្ធិនាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម​ទាំងអស់​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម៖

ទី ១.ត្រូវចុះ​បញ្ជី​ជាមួយ​គម្រោងរោងចក្រកាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ជាមុនសិន។ សេចក្តីជូនដំណឹងដដែលបានបន្តថាលោកលោកស្រីត្រូវបង់ពិភាគទានហិរញ្ញវត្ថុទ្រទ្រង់គម្រោង​រោងចក្រកាន់​តែប្រសើរនៅកម្ពុជាតាមរយៈសមាគមរោងចក្រកាត់ដេរនៅកម្ពុជា​ដើម្បី​អាច​ស្នើសុំចុះបញ្ជីជាមួយគម្រោងនេះ។

ទី២.ចាប់ពីឆ្នាំ ២០២២តទៅត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​អនុលោម​ភាព​លក្ខខណ្ឌ​ការងារ​ដែលចេញដោយអធិការ​ការងារ​នៃក្រសួងការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​ប្រចាំ​រោងចក្រ​សហគ្រាស​របស់​លោកស្រី​ស្រប​តាម​ប្រកាស​ចុះ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ស្ដីពីការផ្ដល់វិញ្ញាបនបត្របញ្ជាក់អនុលោមសុភាពលក្ខខណ្ឌការងារនិង​ផែនការ​សកម្មភាព​រួម​របស់​គម្រោង​រោងចក្រកាន់​តែ​ប្រសើរ​នៅ​កម្ពុជា​និង​ក្រសួងការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សេចក្ដី​ជូន​ដំណឹង​ខាងលើបានបញ្ជាក់ថាក្នុងករណីលោកលោកស្រីមិនបានបំពេញលក្ខខណ្ឌខាងលើនោះលោកស្រីនឹងមិនទទួលបានសិទ្ធិនាំចេញទំនិញទៅបរទេសនោះទេ។ ក្រសួងទាំងពីរសង្ឃឹមយ៉ាងមុតមាំថាលោកលោកស្រីដែលជាម្ចាស់ឬនាយករោងចក្ររាស្ត្រព្រមទាំងការីភារីនៃផ្នែកវាយនភ័ណ្ឌនិងកាត់ដេរសម្លៀកបំពាក់និងរោងចក្រសហគ្រាសផលិតផលិតផលធ្វើដំណើរនិងកាបូបទាំងអស់ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម