សេដ្ឋកិច្ច
សហគ្រាសផលិតកែវក្រដាស បំពង់បឺតធ្វើអង្ករខ្មែរ និងពោតតម្លៃ៥លានដុល្លារ បានបើកដំណើរការ ក្នុងខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់បានទាក់ទាញការបើកសហគ្រាសមួយ ដែលផលិតកែវក្រដាស បំពង់បឺតធ្វើពីអង្ករខ្មែរនិងពោត ក្នុងទំហំវិនិយោគ៥លានដុល្លារអាមេរិក។ សហគ្រាសនេះមានឈ្មោះថា សហគ្រាស TK & D មានទីតាំងស្ថិតនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរខេត្តពោធិ៍សាត់ ដោយត្រូវ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ ក្រោយវត្តមានលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

លោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាស TK & D លើកឡើងថា ដោយសង្កេតឃើញតាមបណ្ដាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាពអនាម័យ និងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបសហគ្រាសនេះត្រូវបានបង្កើតឡើង ដើម្បីការពារបរិស្ថាន និងចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា និយាយជារួមនឹងនិយាយដោយឡែកសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់។
លោកជំទាវបន្ថែមថា សហគ្រាស TK & D នឹងផលិតកែវក្រដាស និងបំពង់បឺតធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។ សហគ្រាសបានសហការគ្នាចូលរួមបណ្ដាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីប្រមាណជាង២ហិកតា ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋយើងបានប្រមាណជាង១០០នាក់។

លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការវិនិយោគនេះ និងស្នើដល់សហគ្រាស ឱ្យទទួលទិញផលិតផលដើម ដែលបងប្អូនប្រជាកសិករក្នុងខេត្តធ្វើការដាំដុះ និងប្រមូលផលបាន សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូងនេះ។លោកសូមឱ្យសហគ្រាសនេះ ទទួលបានការគាំទ្រពីសំណាក់អតិថិជន បានកាន់តែច្រើនឡើង ក្នុងការចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ច ក្នុងខេត្តក៏ដូចសេដ្ឋកិច្ចកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


