សេដ្ឋកិច្ច
ខុនដូបើកថ្មីជិត ១ ពាន់យូនីត ចាក់ចូលទីផ្សារក្នុងត្រីមាសទី៣
ចំនួនខុនដូសរុប ៩៧០ យូនីត ត្រូវបានផ្គត់ផ្គង់ទៅលើទីផ្សារអចលនទ្រព្យនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

អ្នកស្រី គឹម គិនកេសា នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា សកម្មភាពបើកលក់ថ្មី មានការថយថយចុះច្រើន បើប្រៀបធៀបជាមួយឆ្នាំមុនៗ។ អ្នកស្រីថា សកម្មភាពទិញលក់មានសន្ទុះជាងមុនបន្តិច ប៉ុន្តែភាគច្រើនជាការលក់ត្រឡប់ទៅវិញ។
អ្នកស្រី គឹម គិនកេសាប្រាប់ថា គម្រោងថ្មីៗ នៅក្នុងកម្រិតមធ្យមនៅឡើយ ដោយសារតែមិនមានគម្រោងបើកថ្មី នៅចំពេលដែលគ្មានទុនវិនិយោគពីបរទេសលើវិស័យមួយនេះ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា៖ «រយៈពេលវែង ខ្ញុំគិតថា នៅតែមានបរទេសគាត់វិនិយោគ គ្រាន់តែថា ការវិនិយោគរបស់គាត់ វាអាចមានលក្ខណៈ ជ្រើសរើសជាងមុន ទាក់ទងនឹងគុណភាព ទីតាំងខុនដូដែលគាត់ទិញ»។

លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា គម្រោង បុរី ខុនដូ ដែលដំណើរការដល់បច្ចុប្បន្ន ជាគម្រោងដែលបានឆ្លងកាត់វិបត្តិរួចហើយ។
លោកបណ្ឌិត គីម ហ៊ាង យល់ឃើញថា ក្នុងឆ្នាំ ២០២៤ ការទិញ លក់ អចលនទ្រព្យ ចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនដូចមុនពេលកូវីដ១៩ នោះទេ។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា តម្លៃបុរី ខុនដូ នីមួយៗ មានស្ថានភាពខុសគ្នា និយាយពីម្ចាស់បុរី ប្រសិនបើចរន្តសាច់ប្រាក់របស់គាត់អាចទប់បាន គឺគាត់មិនចុះថ្លៃទេ ប៉ុន្តែបុរីមួយចំនួន ចរន្តសាច់ប្រាក់មានបញ្ហា ដូច្នេះចង់មិនចង់ គាត់អាចនឹងចុះថ្លៃក្នុងកម្រិតមួយច្រើន ហើយក៏មានបុរីខ្លះក៏ដំណើរការតាមដំណើរ។

ក្នុងឆមាសទី១ ឆ្នាំ ២០២៤ តម្លៃខុនដូជាមធ្យមសម្រាប់តម្លៃ ២ ៧០០ ដុល្លារ កម្រិតមធ្យមជិត ២ ពាន់ដុល្លារ និងតម្លៃសមរម្យ ១ ៤៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ តម្លៃនៃការលក់ខុនដូប្រណីត បានកើនឡើងតិចតូច ០,៣% កម្រិតមធ្យមធ្លាក់ចុះជិត ៦% និងតម្លៃសមរម្យនៅត្រឹម ៩,៩%។
យោងតាម CBRE នៅត្រីមាសទី៣ ឆ្នាំ ២០២៤ បង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។
ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតដល់ ៥,៥ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


