Connect with us

ព័ត៌មានអន្ដរជាតិ

Grab ច្រាលចោលការណ៍ដែលថា ខ្លួនគ្រោងច្របាច់បញ្ចូលជាមួយ GoTo

បានផុស

នៅ

ក្រុមហ៊ុនដឹកជញ្ជូន Grab ​ប្រចាំឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ​បានច្រានចោល​ការណ៍ចចាមអារ៉ាម ដែលថា ខ្លួន​អាចនឹងច្របាច់បញ្ចូលជាមួយ​ក្រុមហ៊ុនពហុវិស័យ​បច្ចេកវិទ្យាយក្ស GoTo Gojek Tokopedia (GOTO)​ ក្នុងកិច្ចព្រមព្រៀង ៧ ប៊ីលាន​ដុល្លារ។ ​នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានផ្នែកកិច្ចការសាធារណៈរបស់ Grab Indonesia លោកស្រី Tirza Munusamy បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការថា៖ «ការរំពឹង​ពីច្របាច់បញ្ចូលគ្នា​ មិនផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ទេ ដូច្នេះយើងមិនអាចផ្តល់ការអត្ថាធិប្បាយបន្ថែមបានទេ»។

ការច្រានចោលបែបនេះ ធ្វើឡើងក្រោយសារព័ត៌មាន Bloomberg និង Reuters ​បានរាយការណ៍ ថា Grab បានជួលអ្នកប្រឹក្សាផ្នែកច្បាប់ និងហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងរួមបញ្ចូលគ្នាជាមួយ GoTo ​ក្រោមកិច្ចព្រមព្រៀងដែលបានស្នើឡើង​ ប្រមាណ ៧ ប៊ីលានដុល្លារ​។

ខណៈ​​ច្រាលចោលការរាយការណ៍បែបនេះ​ Grab បាននិយាយថា ​ខ្លួនផ្ដោតតែលើការពង្រឹងប្រតិបត្តិការ​ក្នុងប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះ ដែលគាំទ្រដល់ការចូលរួមផ្នែកសេដ្ឋកិច្ចក្នុងស្រុក។ លោកស្រី Tirza បាននិយាយថា៖ «អាទិភាពរបស់យើងគឺផ្តល់អំណាចដល់អាជីវកម្មខ្នាតតូច និងផ្តល់ឱកាសប្រាក់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនឥណ្ឌូណេស៊ី»។

គួរគូស​បញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែល​​មានការលើកឡើងអំពីការច្របាច់បញ្ចូលគ្នារវាង Grab និង GoTo។ ​សេចក្ដីរាយការណ៍បែបនេះ ផ្ទុះឡើងក្នុងខែកុម្ភៈ មុន ប៉ុន្តែ​ពេលនោះ ត្រូវបាន​ក្រុមហ៊ុន ​GoTo ​ច្រានចោល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម