ព័ត៌មានជាតិ
ប្រកាសបិទខ្ទប់តំបន់ផ្សារព្រៃទាទាំំងយប់ ក្រោយផ្ទុះធ្ងន់នៅរោងចក្រ H7
កម្លាំងនគរបាលរាជធានីភ្នំពេញបានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បាននាំយករនាំងដែក និងដាក់ពង្រាយកម្លាំងបិទខ្ទប់ចំនួន១៤គោលដៅម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី២៤ ខែឧសភា ខណៈជំងឺកូវីដ១៩ បានផ្ទុះរាលដាលក្នុងរោងចក្រ H7 នៅម្តុំផ្សារព្រៃទា ដែលមានកម្មករប្រមាណជាង១០០នាក់បានឆ្លងជំងឺកូវីដ១៩ ហើយអ្នកពាក់ព័ន្ធបានកំពុងបន្តយកសំណាកធ្វើតេស្តផងដែរ ។



ការដាក់រនាំងដែកបិទខ្ទប់និងពង្រាយកម្លាំងការពារនៅគោលដៅម្តុំផ្សារព្រៃទា រោងចក្រ H7 គេឃើញមានវត្តមានដឹកនាំកម្លាំងដោយលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺហាមឃាត់មិនឱ្យប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខាងលើធ្វើដំណើរចេញ-ចូល ឬក៏មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅខាងក្រៅធ្វើដំណើរចូលក្នុងតំបន់នោះទេ ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត ។ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសសេចក្ដីជូនដំណឹង បង្ហាញឱ្យដឹងថារយៈពេល២៤ម៉ោងចុងក្រោយនេះ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៦០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ១៩ហាក់បីមានភាពធូរស្បើយបន្តិច អាជ្ញាធរក៏ប្រកាសគ្មានតំបន់ក្រហមទៀតនោះទេ គឺមានតែតំបន់លឿងទុំមួយចំនួននៅក្នុងខណ្ឌច្បារអំពៅ ប្ញស្សីកែវ ខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។ ប៉ុន្តែស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ នៅតែគំរាមកំហែងនៅឡើយនោះទេ គ្រូពេទ្យនៅតែបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ស្របក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបានមុតមាំបំផុតផងដែរ ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ