អត្ថាធិប្បាយ
ព័ត៌មានញុះញង់ កំពុងបង្កើន ហានិភ័យ ជាប្រព័ន្ធ
ទោះបីជាពីរទសវត្សរ៍កន្លងមកនេះ តំបន់អាស៊ីប៉ាស៊ីហ្វិក មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ លើយន្តការគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ។ ប៉ុន្តែក៏មិនគួរបោះបង់កិច្ចការពារ និងព្រងើយចំពោះជំងឺឆ្លង ដោយសារហេតុផលនយោបាយឡើយ។ ជំងឺរាតត្បាតកូវីដ-១៩ បានឈានឡើងដល់ចំណុចកំពូល នៃគ្រោះមហន្តរាយច្រើនដែរមកហើយ ថែមទាំងមានវត្តមាន ចំកណ្តាលបេះដូងនៃអាស៊ីទៀត។
សោកនាដកម្មទាំងអស់ បានបង្ហាញពីភាពទន់ខ្សោយ នៃសង្គមមនុស្ស ដែលនៅចំពោះមុខកម្លាំងធម្មជាតិ ដ៏មានឥទ្ធិពល បែរជាមិនព្រមការពារខ្លួនបានស្មើគ្នា ដោយសារហេតុផលមួយចំនួន ពាក់ព័ន្ធនឹងនយោបាយ។ អ្នកខ្លះនិយាយថា វ៉ាក់សាំងចិនមិនល្អ ហើយអំពាវនាវឱ្យសំកក រង់ចាំលោកខាងលិចបោះដៃ មកជួយជាវ៉ាក់សាំង ដែលសូម្បីប្រជាជនខ្លួនគេ ក៏មិនព្រមចាក់ផង។

គិតត្រឹមពាក់កណ្តាលខែសីហាឆ្នាំ២០២១នេះ បណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក បានរាយការណ៍ថា មានករណីឆ្លងវីរុសថ្មីកូវីដ និងវីរុសបំប្លែង ជាង៦៥លានករណី ដោយមានអ្នកស្លាប់ជាង១លាននាក់ហើយ។ ប្រទេសថៃ និងវៀតណាម កំពុងមានសភាពការណ៍ធ្ងន់ធ្ងរ ខណៈកម្ពុជាបានដើរហួសឆ្ងាយ លើកិច្ចការពារសាធារណជ នដោយការពន្លឿនយុទ្ធនាការវ៉ាក់សាំងទូទាំងប្រទេស។
គួបផ្សំជាមួយព្រឹត្តិការណ៍ អាកាសធាតុប្តូរផ្លាស់ ដែលសម្ពាធទឹកភ្លៀង និងការឡើងកំដៅ ជះឥទ្ធិពលដល់ពិភពលោកទាំងមូល។ ថ្វីបើមានបរិបទខុសគ្នា ទៅតាមភូមិសាស្ត្រក៏ដោយ ក៏ទឹកជំនន់បានហូរកាត់ផ្នែកខ្លះ នៃប្រទេសចិន ឥណ្ឌា និងអឺរ៉ុបខាងលិច ខណៈរលកកំដៅ និងភ្លើង បានឆាបឆេះនៅផ្នែកខ្លះ នៃអាមេរិកខាងជើង អឺរ៉ុបខាងត្បូង និងអាស៊ី បន្ថែមភាពវឹកវរប៉ះពាល់ផ្នែកសេដ្ឋកិច្ច ខណៈគ្រោះមហន្តរាយ ខាងជីវសាស្ត្រកំពុងតែសន្ធប់។
ខណៈប៉ុន្មានទសវត្សចុងក្រោយនេះ មនុស្សតិចជាងមុន បានស្លាប់ដោយសារគ្រោះថ្នាក់ធម្មជាតិ ដូចជាព្យុះស៊ីក្លូន ឬទឹកជំនន់។ ប៉ុន្តែក៏កូវីដ នៅតែធ្វើឱ្យអ្វីៗ ជាច្រើនទៀតពាក់ព័ន្ធ។ ជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញឱ្យឃើញប្រទេសភាគច្រើន នៅតែមិនត្រៀមខ្លួនបានល្អ សម្រាប់វិបត្តិត្រួតស៊ីគ្នានេះទេ។
ឧទាហរណ៍ព្យុះស៊ីក្លូនត្រូពិច អាចនាំឱ្យមានទឹកជំនន់ ដែលជាប្រភពចម្លងជំងឺ មុនកូវីដមកដល់ វាបានធ្វើឱ្យភាពក្រីក្រ កាន់តែធ្ងន់ធ្ងរឡើងស្រេចទៅហើយ គ្រោះថ្នាក់របស់អ្នកក្រ ដែលកំពុងរស់នៅក្នុងអាងទន្លេដ៏ធំ របស់តំបន់នេះកាន់តែគម្រាមទ្វេរឡើង នៅពេលឥណ្ឌាចាប់ផ្តើមស្លាប់រង្គាល និងកប់ក្បែរទន្លេ។

ការខាតបង់ប្រចាំឆ្នាំ ពីគ្រោះថ្នាក់ធម្មជាតិ និងជីវសាស្ត្រ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល៧៨០ពាន់លានដុល្លារឆ្នាំនេះ។ នៅក្នុងសេណារីយ៉ូ នៃការប្រែប្រួលអាកាសធាតុ ដ៏អាក្រក់បំផុតមួយទៀត ការខាតបង់សេដ្ឋកិច្ចប្រចាំឆ្នាំ ដែលបណ្តាលមកពីហានិភ័យ ជាប់លាប់ទាំងនោះ នឹងអាចកើនឡើងដល់ ១,៣ ទ្រីលានដុល្លារ ស្មើនឹង៤,២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ក្នុងតំបន់ សម្រាប់ការបញ្ជាប់គួប នឹងវិបត្តិកូវីដ។
ជាជាង ការចំណាយដែលជៀសមិនរួច ប្រទេសនានាគួរតែ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធមាំទាំ ដូចជាស្ពាន និងផ្លូវ ព្រមទាំងសាលារៀន អគារផ្សេងទៀត ដែលផ្តល់ជម្រក និងការគាំទ្រនៅពេលមានវិបត្តិ។ ទាំងនេះ នឹងត្រូវការធនធានច្រើនណាស់ សម្រាប់បន្ទុករដ្ឋាភិបាល។ ការចំណាយប្រចាំឆ្នាំ នៃការសម្របខ្លួនរបស់តំបន់នេះ សម្រាប់បង្កាឬគ្រប់គ្រង លើគ្រោះធម្មជាតិ និងជីវសាស្រ្តដទៃទៀត ក្រោមសេណារីយ៉ូកា រប្រែប្រួលអាកាសធាតុ ដ៏អាក្រក់បំផុត ក្នុងឱកាសជំងឺឆ្លង ត្រូវបានប៉ាន់ប្រមាណថា ត្រូវចាយមិនតិច ជាង២៧០ពាន់លានដុល្លារ ឯណោះ។
តើថវិកាបន្ថែមអាចបានមកពីណា?
កូវីដ-១៩ បានបង្ហាញជាថ្មីម្តងទៀតថា ហានិភ័យគ្រោះមហន្តរាយទាំងអស់ មានទំនាក់ទំនងគ្នាហើយ ដែលនាំទៅដល់វិបត្តិសេដ្ឋកិច្ចសាធារណៈ ដែលអាចបង្កឱ្យមានមហន្តរាយសេដ្ឋកិច្ច និងភាពចលាចលក្នុងសង្គម ។ នេះគឺជាអ្វីដែលមានន័យថា «ហានិភ័យជាប្រព័ន្ធ» ជាប្រភេទហានិភ័យ ដែលមកក្លាយជាវិញ្ញាសារធំបំផុត សម្រាប់អ្នកបង្កើតគោលនយោបាយនានា ត្រូវរកវិធីដោះស្រាយ មិនដូចក្រុមឧទ្ទាម ឬក្រុមចាំតែសូត្ររត់មាត់ ប្រឆាំងនិយាយកោកៗគ្មានបានការ គ្មានមូលដ្ឋាន និងដំណោះស្រាយនោះទេ។
ត្រូវចាំថា សិក្សាឱ្យជ្រៅ ឱ្យច្បាស់ ទើបយល់ថា ការរិះគន់ កេងប្រវ័ញ្ចលើព្រឹត្តិការណ៍អាសន្ន មិនមែនមាន ន័យថាឆ្លើយតប ឬចេតនាជួយសង្គ្រោះនោះទេ។ ប៉ុន្តែជាការគិតទុក អំពីមធ្យបាយបំភាន់សភាពការណ៍ ដូចជាការប្រកាសមិនឱ្យទៅចាក់វ៉ាក់សាំង ឬបង្កពាក្យចចាមអារាម យកចំណេញខាងនយោបាយ។
យើងត្រូវការរួមគ្នា បង្កើតប្រព័ន្ធការពារសង្គមដ៏រឹងមាំមួយ តាមរយៈចំណេះដឹង និងព័ត៌មានពិត ដែលនឹងធ្វើឱ្យសហគមន៍ងាយរងគ្រោះ ក្លាយជាមានសុវត្ថិភាព និងប្រាសចាកការញុះញង់ ក្នុងចេតនានយោបាយទុច្ចរិត៕ (ដោយ)៖ សាយ ពេជ្រ


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ