ព័ត៌មានជាតិ
មន្ត្រីគាំទ្រគម្រោងព្រែកជីកហ្វូណនម្នាក់ ចោទសួរ The Cambodia Daily ហេតុអ្វីផ្សាយព័ត៌មានប្រឆាំងប្រយោជន៍ជាតិ?
តាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៤ ខែឧសភា រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី លោក គួច វែងស្រ៊ុន បានចោទសួរទៅកាន់សារព័ត៌មាន The Cambodia Daily ថា ហេតុអ្វីបានចេះតែផ្សាយព័ត៌មានញុះញង់ បង្អាក់ដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងប្រយោជន៍ជាតិ?

លោករដ្ឋលេខាធិការបានចោទសួរដូច្នេះ គឺបន្ទាប់ពីសារព័ត៌មានជ្រកកោននៅបរទេសមួយនេះ បានបន្តផ្សាយព័ត៌មានលាបពណ៌ ញុះញង់ បន្ទុចបង្អាក់គម្រោងព្រែកជីកហ្វូណនតេជោ ជាច្រើនលើកច្រើនសារ និងនៅថ្ងៃទី២៣ ខែឧសភា បានចេញផ្សាយព័ត៌មានមួយថា «មន្ត្រីក្នុងជួររាជរដ្ឋាភិបាល ត្អូញត្អែរថា ពួកគេរងនូវការគាបសង្កត់ពីថ្នាក់លើឱ្យចេញមុខគាំទ្រគម្រោងព្រែកជីកហ្វូណនគ្រប់ៗគ្នា»។
ក្នុងនាមជាមន្ត្រីម្នាក់ដែលបានបង្ហាញចលនាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ លោក គួច វែងស៊្រុន បានអះអាងថា ការគាំទ្ររបស់លោក គឺជាឆន្ទៈពិតប្រាកដ គាំទ្រចំពោះផែនការដែលផ្ដល់ជាប្រយោជន៍រួម។ ជុំវិញការផ្សាយព័ត៌មានបំភ្លៃ បន្ទុចបង្អាក់គម្រោងព្រែកជីកហ្វូណនតេជោ លោក បានបង្ហាញការខកចិត្តដែលខ្មែរមួយក្ដាប់តូច បម្រើបរទេសតែក្បត់ប្រយោជន៍ទាំងមូល។

លោក រដ្ឋលេខាធិការ បានសរសេរដូច្នេះថា៖«ខ្ញុំក៏ជាមន្ត្រីម្នាក់ ក្នុងចំណោះមន្ត្រីទូទាំងប្រទេសបានបង្ហាញឆន្ទ:ពិតប្រាកដ គាំទ្រគម្រោងបម្រេីដល់ផលប្រយោជន៍ជាតិ តែសោកស្តាយបំផុត មិនគួរណាមានខ្លួនជាខ្មែរ សារជាតិបម្រេីបរទេស ក្បត់មនសិការជាតិ ក្បត់ផលប្រយោជន៍រួម សរសេរចេញមក តែងកុហក បោកប្រាស់មហាជន និងក្រោមលេសថាប្រភពនេះ ប្រភពនោះ ឬអ្នកវិភាគដែលមាននិន្នាការប្រឆាំងផ្គាប់មុខ ប៉ុណ្ណោះ»។
លោក គួច វែងស្រ៊ុន បានបន្តចោទសួរថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងធ្វេីនៅដីខ្មែរ បម្រេីផលប្រយោជន៍ខ្មែរ ហេតុអីអ្នកប្រឆាំង ហេតុអីអ្នកមិនគាំទ្រ ហេតុអីអ្នកតែងសរសេរព័ត៌មានមានចរឹតញ៉ុះញ៉ង់ និងចង់បង្អាក់ដំណេីរការ ?

តាមលោករដ្ឋលេខាធិការ បេីទោះបីជា The Cambodia Daily មានចេតនាអាក្រក់យ៉ាងណា ក៏រាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេសភាគច្រេីនដាច់ខាត កំពុងជំរុញ និងបេីកការដ្ឋានសាងសង់គម្រោងនេះក្នុងពេលដ៏ខ្លីខាងមុខ។
ជាចុងក្រោយ មន្ត្រីរាជរដ្ឋាភិបាលរូបនេះ បានប្រាប់ឱ្យ The Cambodia Daily ឈប់លាភពណ៌ គប្បីសរសេរព័ត៌មានពិត គាំទ្រអ្វីដែលជាផលប្រយោជន៍ជាតិ កាត់បន្ថយការប្រឆាំងដេីម្បីប្រឆាំង ឈប់បម្រេីតែបរទេសដោយយកកម្ពុជាជាឈ្នាន់ភូមិសាស្ត្រនយោបាយ ហេីយធ្វេីឱ្យប៉ះពាល់ដល់កិត្យានុភាពជាតិ។
សម្រាប់លោក គួច វែងស្រ៊ុន ពេលខ្មែរមួយក្ដាប់តូចបម្រើបរទេសក្បត់ប្រយោជន៍ជាតិ បរទេសគេនឹងថា ខ្មែរដែលគេជួលមក ត្រឹមប្រាក់ខែ ឬផលប្រយោជន៍តិចតួច បទេសនឹងបញ្ជាឱ្យខ្មែរមួយក្បាប់នោះសរសេរ និងធ្វេីអ្វីបានតាមអ្វីដែលជាការរៀបចំរបស់គេដែរ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


