Connect with us

កូវីដ-១៩

ប្តីឆ្លងកូវីត-១៩ ប្រពន្ធមិនព្រមធ្វើតេស្ត និងចត្តាឡីស័ក ជេរសមត្ថកិច្ចដូចព្យុះ

បានផុស

នៅ

បន្ទាយមានជ័យ៖ ដោយប្តីបានឆ្លងកូវីត-១៩ និងអាជ្ញាធរត្រូវយកប្រពន្ធទៅធ្វើតេស្តរកមេរោគ និងធ្វើចត្តាឡីស័ក តែប្រពន្ធមិនព្រម និងជេរសមត្ថកិច្ចដូចព្យុះ ទាល់តែអាជ្ញាធរប្រើធម៌ក្តៅទើបទៅតាមសម្រួល នៅក្រុងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបានសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ស្ត្រីរឹងរូសមិនព្រមទៅធ្វើចត្តាឡីស័កនោះមានឈ្មោះ លាង យុភីន អាយុ៣១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ហង្ស សុបាន អាយុ២៩ឆ្នាំ មានវិជ្ជមានកូវីដ-១៩ និងកូនឈ្មោះ ហង្ស កន្និកា អាយុ១ឆ្នាំ១ខែ ពួកគេមានលំនៅបូរីហ្គូដឡាក់ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរបានសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា កាលពីព្រឹកថ្ងៃទី៣០ ខែមេសា មានជម្លោះមួយកើតឡើងនៅផ្ទះរបស់ លាង យុភីន ពេលដឹងថាប្តីមានវិជ្ជមានកូវីដ-១៩ ហើយត្រូវយកប្រពន្ធទៅចត្តាឡីស័ក ស្រាប់តែស្ត្រីនោះឈ្លោះនឹងសមត្ថកិច្ច គ្រូពេទ្យយកសំណាកមេរោគកូវីត-១៩យ៉ាងខ្លាំង ទាល់តែលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុង និងសមត្ថកិច្ចកងកម្លាំងពាក់ព័ន្ធពន្យល់ខ្លាំងលេងធម៌ក្តៅទើបព្រមទៅ។

សមត្ថកិច្ចបានបញ្ជាក់បន្តទៀតថា បំណងរបស់ពួកខ្លួនគឺបានហៅស្ត្រីនោះឱ្យទៅផ្តល់សំណាករកមេរោគកូវីដ-១៩ ព្រោះប្តីរបស់គាត់វិជ្ជមានកូវីដ-១៩ ហើយបានបញ្ជូនទៅសម្រាកព្យបាលហើយ។ ហេតុនេះ ត្រូវយកស្ត្រីជាភរិយា និងកូន ដែលជាអ្នកប៉ះពាល់អ្នកជំងឺដោយផ្ទាល់ទៅយកសំណាករកកូវីដ-១៩ បន្តទៀត ដោយសារសមត្ថកិច្ចប្រឹងពន្យល់ហេតុផលខ្លាំងទើបស្ត្រី នោះយល់ព្រមឡើងឡានទៅពិនិត្យសុខភាព ផ្តល់សំណាក់ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម