Connect with us

កូវីដ-១៩

អ្នកឆ្លងកើនឡើងខ្លាំង រដ្ឋបាលខេត្តកណ្ដាលយក​វិទ្យាល័យ​មួយទៀតធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

រដ្ឋបាល​ខេត្តកណ្ដាល​បាន​សម្រេចយក​វិទ្យាល័យ ​វឌ្ឍណៈ​ ឈូង​លាភ ស្ថិតក្នុង​សង្កាត់​រកា​ខ្ពស់​ ក្រុង​តាខ្មៅ​ មួយកន្លែង​ទៀត​ធ្វើជា​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺកូ​វីដ​-១៩​ បន្ទាប់ពី​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​កើន​ឡើងជា​បន្តបន្ទាប់​។​

លោក​ គង់ សោ​ភ័​ណ្ឌ អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្ដាលបាន​ដឹកនាំ​មន្ត្រី​ជំនាញចុះ​ពិនិត្យ​វិទ្យាល័យ​វឌ្ឍណៈ​ឈូង​លាភ​​ដើម្បី​រៀបចំ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​នៅ​រសៀល​ថ្ងៃទី​០៤​ ខែឧសភា​នេះ​បាន​ឲ្យ​ដឹងថា​ ការ​សម្រេចយក​ទីតាំង​វិទ្យាល័យ​នេះធ្វើជា​ទីតាំង​សម្រាប់​ព្យា​បាល​អ្នកជំងឺ​កូវ​វីដ​-១៩​ ដោយសារ​ចំនួន​អ្នក​ឆ្លង​នៅក្នុង​ខេត្ត​ចេះតែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ថ្ងៃទី​០៤​ ខែឧសភា​នេះ​ ខេត្តកណ្តាល​មានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​១៣៨៧​នាក់​ អ្នក​ឆ្លង​ថ្មី​១៧៥​នាក់ ​អ្នកជា​សះស្បើយ​ចំនួន​៤៨៩​នាក់​ និង​អ្នក​កំពុង​សម្រាក​ពេទ្យ​ចំនួន​៨៩៨​នាក់​។​

អភិបាលខេត្ត​កណ្ដាលបានឱ្យដឹងថា ​«​ដោយសារ​តួលេខ​អ្នក​ឆ្លង​នៅតែ​បន្ត​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ទើប​តម្រូវឱ្យ​រដ្ឋបាល​ខេត្តកណ្ដាល បង្កើត​មណ្ឌល​សម្រាប់​ព្យាបាល​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩​ថ្មី​បន្ថែមទៀត នៅ​វិទ្យាល័យ​វឌ្ឍណៈ​ឈូង​លាភ​»​។​

លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង​តាខ្មៅ ត្រូវ​រៀបចំ​ទីកន្លែង​នេះឱ្យបាន​សាក​សមជា​កន្លែង​សម្រាប់​ព្យាបាល​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ ត្រូវមាន​បន្ទប់​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ និង​រៀបចំ​ទីនេះ​ឱ្យមាន​ផាសុខភាព​។ ​ត្រូវ​រៀបចំ​កងកម្លាំង​ការពារសន្តិសុខសណ្ដាប់ធ្នាប់២៤ម៉ោង​លើ២៤​ម៉ោង។​មន្ទីរ​សុខាភិបាល​ខេត្ត ត្រូវ​រៀបចំ​ក្រុមគ្រូពេទ្យ​ជំនាញ និង​សម្ភារៈ​សម្រាប់​ព្យាបាល​អ្នក​ផ្ទុកមេរោគ​កូវីដ​-១៩​ផង​។​

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​ខេត្តកណ្តាល​មាន​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ចំនួន​៣ទីតាំង​រួម​មាន ​មន្ទីរពេទ្យ​បង្អែ​ក្រុង​តាខ្មៅមណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ស្រុក​កោះធំ​ និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​ស្រុក​អង្គស្នួល​។​ ក្រៅពីនេះ​រដ្ឋបាលខេត្ត​កំពុង​រៀបចំ​វិទ្យាល័យ​ចំនួន​២​ទៀត​រួមមាន​វិទ្យាល័យ ​ហ៊ុន សែន ​កំពង់​កន្ទួត ស្រុក​កណ្តាល​ស្ទឹង​ និង​វិទ្យាល័យ​វឌ្ឍណៈ​ឈូង​លាភ​នៅ​ក្រុង​តាខ្មៅ​ធ្វើជាទី​តាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ត្រួតពិនិត្យវឌ្ឍនភាពគម្រោងអក្ខរកម្មឌីជីថលខ្មែរ

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលសម្រេចបញ្ជូនលោក ដែន សូនី ទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ អភិក្រមទាំង៥របស់សម្ដេចតេជោ ជាសារដាស់តឿនឱ្យមន្ត្រីធ្វើខ្លួនឱ្យសមជាអ្នកបម្រើរាស្ត្រ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចសហការណ៍រវាង CIRD ជាមួយក្រុមហ៊ុន Kosher Climate India Pvt. Ltd. “គម្រោងកែលម្អបច្ចេកទេសផលិតស្រូវ តាមរយៈឥណទានកាបូនសម្រាប់កសិករ”

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីការទូតមួយរូប ត្រូវបានតែងតាំងជានាយកខុទ្ទកាល័យសម្ដេចតេជោ ប្រធានព្រឹទ្ធសភា

Sokha Hotels

ព័ត៌មានពេញនិយម