Connect with us

កូវីដ-១៩

បំបែកកំណត់ត្រាទៀតហើយ! ២៤ម៉ោងចុងក្រោយ ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដ ដល់ទៅជាង៤,០០០នាក់

បានផុស

នៅ

នៅថ្ងៃសៅរ៍ទី៨ខែឧសភានេះ ប្រទេសឥណ្ឌាបានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ជាង ៤,០០០នាក់ក្នុងមួយថ្ងៃ ជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួនអ្នកស្លាប់ថ្មី ៤,១៨៧នាក់ បាននាំឲ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសឥណ្ឌាកើនឡើងដល់ ២៣៨,២៧០នាក់ គិតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។ ការឆ្លងថ្មីចំនួន ៤០១,០៧៨ករណីទៀត ត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីសរុបកើនដល់ជិត ២១.៩លានករណី។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានសម្តែងការសង្ស័យអំពីចំនួនអ្នកស្លាប់ផ្លូវការ ហើយពួកគេនិយាយថា ប្រទេសឥណ្ឌាមិនទាន់ឈានដល់ចំណុចកំពូលនៃការឆ្លងនៅឡើយទេ រហូតដល់ចុងខែឧសភាឯណោះ។

ថ្មីបើស្ថានភាពនៅតាមទីក្រុងធំៗដូចជា ញូវដែលីនិងមុមបៃ បច្ចុប្បន្ន ហាក់ដូចជាថមថយបន្តិចដោយសារតែការបញ្ជូនអុកស៊ីសែនបន្ថែមនិងគ្រែមន្ទីរពេទ្យថ្មីៗទៅទីនោះក៏ដោយ ឥឡូវនេះជំងឺកូវីដ-១៩ កំពុងរីករាលដាលយ៉ាងលឿននៅក្នុងរដ្ឋនិងតំបន់ជនបទ។

រដ្ឋ Karnataka បានដាក់ចេញនូវវិធានការបិទរយៈពេលពីរសប្តាហ៍នៅទូទាំងរដ្ឋ ចាប់ពីថ្ងៃចន្ទទៅ ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃវីរុសនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម