Connect with us

កូវីដ-១៩

អ្នកជំងឺ០៦​នាក់ទៀត​ហើយ នៅ​ខេត្តកំពង់ស្ពឺ បាន​​ជាសះស្បើយពី​កូវីដ១៩​

បានផុស

នៅ

អ្នក​ជំងឺ​កូវីដ​-១៩ ចំនួន ០៦​នាក់​ក្នុងចំណោម​អ្នក​ឈឺ​១០៦​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ និង​បាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួន​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ​រួច​វិលត្រឡប់​មក​យក​សំណាក​ម្តង​ទៀត​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​សុខាភិបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១​នេះ អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​០៦​នាក់ បានជា​សះស្បើយ និង​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ចូលរួម​អបអរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានជា​សះស្បើយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ។ ក្នុង​នោះ​លោក​បាន​ក្រើនរំលឹក​ដល់​អ្នក​ដែល​ជា​សះស្បើយ​នៅ​ថ្ងៃ​នេះ​ បន្ត​ធ្វើ​ចត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន​ឯង​រយៈ​ពេល ១៤​ថ្ងៃជា​កំហិត និង​សូម​ត្រឡប់​មក​យក​សំណាក​វិញ នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២១​ម្ដងទៀត

​លោក​វេជ្ជបណ្ឌិត អោ វណ្ណ​ថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ក្នុង​ខេត្តកំពង់ស្ពឺ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩​ សរុប ១១៥​នាក់​, អ្នក​កំពុង​ព្យាបាល ១០៦​នាក់​, ផ្ទេរ​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ០៤​នាក់ និង​មាន​អ្នកស្លាប់ ០៥​នាក់ អ្នក​កំពង់​ធ្វើ​ច​ត្តា​ឡី​ស័ក សរុប​ចំនួន ១០១៩​នាក់។ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ក៏បាន​ក្រើន​រម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាពិសេស ​ត្រូវ​អនុវត្ត​តាម​វិធានការ​សុខាភិបាល «៣​ការពារ ៣​កុំ​» ជាប្រចាំ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ៕

អត្ថបទ៖ ភួង រដ្ឋា​

សូមចុចអាន៖ កម្ពុជាមានអ្នកឆ្លងជំងឺ​កូវីដ ​កើនជិត ២ ម៉ឺននាក់ ស្លាប់​​១២០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម