កូវីដ-១៩
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់មូលហេតុ តម្រូវឱ្យកងរាជអាវុធទាំងអស់ ត្រូវធ្វើតេស្តកូវីដ១៩
កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ នឹងត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីការពារសុវត្ថិភាព នៃការឆ្លងរាលដាល។
នៅព្រឹកថ្ងៃទី ១០ ខែឧសភានេះ លោក ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ធ្វើតេស្តរកមេរោគកូវីដ១៩ ព្រមទាំងថ្នាក់ដឹកនាំ មេបញ្ជាការឧត្តមសេនីយ៍ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ក៏បានទៅធ្វើតេស្តផងដែរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែឧសភានេះថាថ្នាក់ដឹកនាំ និងកងកម្លាំងលើផ្ទៃប្រទេសទាំង អស់គឺត្រូវយកសំណាក ដោយសារតែកងកម្លាំងអាវុធហត្ថ ជាអ្នកចុះប្រតិបត្តិការ ហើយការយកសំណាកនេះ គឺដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា។

អ្នកនាំពាក្យរូបនេះ ប្រាប់ថា ប្រសិនបើធ្វើតេស្តយកសំណាករកឃើញថាវិជ្ជមាន គឺនឹងយកទៅព្យាបាល នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខណៈលោកអះអាងថា នៅថ្ងៃទី ១០ ខែឧសភានេះ មិនទាន់មានរកឃើញវិជ្ជមានទៅលើថ្នាក់ដឹកនាំ ឬកងកម្លាំងអាវុធហត្ថណាម្នាក់នៅឡើយ។
បើតាមលោក អេង ហ៊ី គ្រូពេទ្យយកសំណាកមានតែពីររូប ដូច្នេះការបន្តយកសំណាកនេះ មិនទាន់ដឹងថាអាចនឹងធ្វើដល់ពេលណានៅឡើយនោះទេ៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា