កូវីដ-១៩
បារម្ភខ្លាំង! វីរុសបំប្លែងខ្លួនឥណ្ឌា ឆ្លងសាហាវជាងកូវីដ-១៩ទម្រង់ដើម ដល់ទៅ១២០ភាគរយឯណោះ
ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេសបានទទួលស្គាល់ថា វីរុសកូវីដ-១៩បំប្លែងខ្លួនឥណ្ឌា មានលទ្ធភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនអង់គ្លេស Kent ទៅទៀត។
ក្រុមអ្នកវិទ្យាសាស្រ្តអំពីជំងឺរាតត្បាតហៅកាត់ SPI-M បាននិយាយថា ពួកគេមានទំនុកចិត្តថា មេរោគប្រភេទ B.1.617.2 គឺងាយឆ្លងជាងវីរុសបំប្លែងផ្សេងៗនាពេលបច្ចុប្បន្នទៅទៀត ហើយវាអាចឆ្លងខ្លាំងជាងវីរុសទាំងនោះបានយ៉ាងងាយដល់ទៅ ៥០ភាគរយឯណោះ។
វីរុសបំប្លែងខ្លួនអង់គ្លេស Kent ត្រូវបានគេដឹងថា ឆ្លងខ្លាំងជាងកូវីដ-១៩ទម្រង់ដើមរហូតដល់ទៅ៧០ភាគរយ ដូចនេះបើតាមការគណនាទៅ វីរុសបំប្លែងខ្លួនឥណ្ឌា អាចឆ្លងសាហាវជាងកូវីដធម្មតា រហូតដល់ទៅ១២០ភាគរយឯណោះ។
ក្រុមប្រឹក្សាវិទ្យាសាស្ត្រទទួលបន្ទុកគ្រាអាសន្នអង់គ្លេសហៅកាត់ SAGE បានចេញការព្រមានខ្លាំងៗថា រយៈពេលប៉ុន្មានខែខាងមុខទៀត វីរុសកូវីដបំប្លែងខ្លួនឥណ្ឌា អាចបណ្តាលឲ្យមនុស្ស ១ម៉ឺននាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យក្នុងមួយថ្ងៃ។
អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលក៏បានលើកឡើងផងដែរថា វាអាចបណ្តាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់ក្នុងមួយថ្ងៃ នៅត្រឹមរដូវក្តៅ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលបាននិយាយថា ពួកគេជឿជាក់ថា វីរុសនេះមិនមានគ្រោះថ្នាក់ខ្លាំងទេ ហើយវ៉ាក់សាំងទំនងជាមានប្រសិទ្ធភាពប្រឆាំងនឹងវា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេសព្រមានខ្លាំងៗ មួយថ្ងៃ វីរុសបំប្លែងខ្លួនឥណ្ឌា អាចសម្លាប់មនុស្សរាប់ពាន់នាក់
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត