ព័ត៌មានជាតិ
បណ្តាញព័ត៌មាន និងស្ថាប័នហិរញ្ញវត្ថុ រួមគ្នាផ្សព្វផ្សាយព័ត៌មានឥណទានប្រកបដោយការទទួលខុសត្រូវ
កាលពីពេលថ្មីៗនេះ វេទិកាពិសេសមួយត្រូវបានរៀបចំឡើង ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានពីការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា។
កម្មវិធីដែលធ្វើឡើងកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ មានការចូលរួមពីតំណាងសមាគមហិរញ្ញវត្ថុនៅកម្ពុជាមានដូចជា សមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គ្រឹះស្ថានចែករំលែកព័ត៌មានឥណទាន (CBC) រួមទាំងក្លិបអ្នកកាសែតកម្ពុជា ដែលបានលើកជជែកប្រធានបទពីស្ថានភាពឥណទាននៅកម្ពុជា ក៏ដូចជាការសហការជាមួយស្ថាប័នព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយពីចំណេះដឹងពីវិស័យហិរញ្ញវត្ថុ និងទីផ្សារឥណទាននៅកម្ពុជា។

ក្នុងវេទិកាពិភាក្សា វាគ្មិនបានរំលេចពីតួនាទីមិនអាចខ្វះបាននៃកិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុ និងបណ្តាញសារព័ត៌មាន ក្នុងការធ្វើការរួមគ្នាដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈខ្ពស់ និងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ។
ក្នុងកម្មវិធីមានការចោទសួរពីក្រុមអ្នកសារព័ត៌មានជុំវិញទីផ្សារឥណទាន រួមទាំងការវិវត្តនៃស្ថានភាពឥណទាននៅកម្ពុជាសម្រាប់ប៉ុន្មានឆ្នាំខាងមុខទៀត៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


