កីឡា
Madura United នាំកីឡាករបរទេស៨នាក់ ប៉ះព្រះខ័នរាជស្វាយរៀង ថ្ងៃព្រហស្បតិ៍នេះ
ក្រុមឥណ្ឌូណេស៊ី Madura United មានកីឡាករបរទេស៨នាក់ដែលត្រូវធ្វើដំណើរមកប្រទេសកម្ពុជាប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅថ្ងៃទី១០ ខែមេសានេះ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ឆ្នាំ២០២៤-២៥។

Madura United ជាក្រុមខ្លាំងមួយដែលធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀង នៅវគ្គសន្សំក្នុងពូល ពានរង្វាន់ដដែលនេះ ប៉ុន្តែនៅលីគឥណ្ឌូណេស៊ីវិញ ពួកគេមិនសូវជាខ្លាំងប៉ុន្មានឡើយដោយកំពុងស្ថិតនៅចំណាត់ថ្នាក់១៤ បន្ទាប់ពីឈ្នះ៧ ស្មើ៦ និងចាញ់១៤ រកបាន២៧ពិន្ទុ។
យ៉ាងណា ការប្រកួតកាលពីសប្តាហ៍មុន ពួកគេបានយកឈ្នះក្រុមខ្លាំង Persijaa Jakarta ដោយលទ្ធផល ១-០។ ពួកគេបានឡើងមកលេងពានរង្វាន់អាស៊ីកម្រិតទី៣នេះដោយសារកាលពីរដូវកាលមុន ពួកគេទទួលបានចំណាត់ថ្នាក់លេខ២ក្នុងលីគកំពូលឥណ្ឌូណេស៊ី។

ពួកគេមានដល់ទៅ៨នាក់សុទ្ធតែជាកីឡាករមានពិសោធច្រើន។ ចំពោះកីឡាករក្នុងស្រុកវិញ គ្មានកីឡាករណាម្នាក់ដែលជាប់ជម្រើសជាតិឥណ្ឌូណេស៊ីឡើយនាពេលបច្ចុប្បន្ន ប៉ុន្តែមានមួយចំនួនធ្លាប់ជាប់ជម្រើសជាតិកាលពីប៉ុន្មានឆ្នាំមុន និងមានបទពិសោធច្រើនក្នុងលីគឥណ្ឌូណេស៊ី។
ក្នុងចំណោមកីឡាករបរទេសទាំង៨នាក់ មានកីឡាករអេស្ប៉ាញ Youssef Ezzejjari ធ្លាប់មកលេងនៅលីគបាល់ទាត់កម្ពុជាគឺក្លិបវិសាខា កាលពីរដូវកាល២០២៣-២៤។ រូបគេទើបតែចូលរួមជាមួយ Madura United ក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Barito Putera ដែលទើបចូលរួមកាលពីខែមករា ឆ្នាំ២០២៥។

កីឡាករបរទេសរបស់ Madura United
- ខ្សែប្រយុទ្ធអេស្ប៉ាញ Youssef Ezzejjari ចូលរួមឆ្នាំ២០២៥
- ខ្សែប្រយុទ្ធស៊ែប៊ី Miljan Škrbić ចូលរួមឆ្នាំ២០២៥
- ខ្សែបម្រើកូឡុំប៊ី Brayan Angulo ចូលរួមឆ្នាំ២០២៥
- ខ្សែបម្រើបូស្នៀ Kerim Palić ចូលឆ្នាំ២០២៥
- ខ្សែបម្រើប្រេស៊ីល Iran Júnior ចូលរួមឆ្នាំ២០២៤
- ខ្សែបម្រើប្រេស៊ីល Lulinha ចូលរួមតាំងពីឆ្នាំ២០២២
- ខ្សែបម្រើហូឡង់ Jordy Wehrmann ចូលរួមឆ្នាំ២០២៤
- ខ្សែការពារព័រទុយហ្គាល់ Pedro Monteiro ចូលរួមឆ្នាំ២០២៤

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


