ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានថា ៤៨ខេត្ត នឹងជួបព្យុះខែប្រាំងដ៏ខ្លាំង
នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីព្យុះខែប្រាំង ដែលនឹងវាយប្រហារខ្លាំងលើខេត្តចំនួន៤៨ ភាគច្រើននៅភាគខាងជើង រហូតដល់ចុងសប្តាហ៍ ខណៈនេះគឺជាឥទ្ធិពលនៃប្រព័ន្ធសម្ពាធខ្ពស់និងម៉ាសខ្យល់ត្រជាក់ ពីសមុទ្រចិនខាងត្បូង។

តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី៨ខែមេសាឆ្នាំ២០២៥, ខេត្តទាំងនោះនឹងមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ លាយឡំជាមួយផ្គររន្ទះ ខណៈនាយកដ្ឋាន ព្រមានឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។
ដោយសារតែការព្យាករអំពីឥទ្ធិពលខ្លាំង អាជ្ញាធរថៃ បានព្រមានដល់ពលរដ្ឋសូមផ្អាកការធ្វើដំណើរសិន បើមិនចាំបាច់ ហើយចៀសវាងជ្រកភ្លៀងនៅក្រោមដើមឈើធំៗ ឬផ្ទាំងប៉ាណូ និងមិនត្រូវស្ថិតនៅក្នុងសំណង់ណាដែលមើលទៅមានសភាពទ្រុឌទ្រោមនោះទេ។
លើសពីនេះសម្រាប់តំបន់ឆ្នេរវិញ ថៃបានព្រមានឲ្យអ្នកចេញទូក សូមផ្អាកសិន ព្រោះថារលកសមុទ្រនឹងមានកម្ពស់ចន្លោះពី១ទៅជាង២ម៉ែត្រ ហើយពលរដ្ឋក៏គួរចៀសវាងការស្ថិតនៅមាត់សមុទ្រសិនដែរ ពេលមានព្យុះ។
យ៉ាងណាបន្ទាប់ពីព្យុះនេះ ប្រទេសថៃ ក៏នឹងត្រូវវាយប្រហារដោយរលកកម្តៅផងដែរ ដោយមានការព្យាករថា សីតុណ្ហភាពនៅតំបន់មួយចំនួន នឹងកើនឡើងដល់ក្បែរ៤០អង្សាសេ ជាពិសេសនៅភាគខាងត្បូង។
ហេតុដូច្នេះ អាជ្ញាធរបានណែនាំឲ្យពលរដ្ឋត្រូវត្រៀមខ្លួន ចំពោះបម្រែបម្រួលអាកាសធាតុ ព្រោះវាអាចប៉ះពាល់ខ្លាំងដល់សុខភាព៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ២០ ម៉ោង ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សន្តិសុខសង្គម១០ ម៉ោង ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ